ព័ត៌មានជាតិ
អ្នកនាំពាក្យ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀនក្បែរសាលាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្ត
ប្រតិបត្តិការចុះបង្ក្រាប រុះរើទីជម្រកក្រុមអ្នករើសអេតចាយ និងជនអនាថាសំងំប្រើប្រាស់គ្រឿងញៀន នៅក្នុងបរិវេណក្បែរសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុកជាសកម្មភាពគំរូដ៏គួរឱ្យលើកទឹកចិត្តខ្ពស់បំផុត ពីព្រោះជាកិច្ចសហការដ៏ល្អមួយរវាងពលរដ្ឋ គ្រូបង្រៀន និងអាជ្ញាធរ។

ការលើកឡើងរបស់អ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ រួមទាំងអាជ្ញាធរសង្កាត់ និងសមត្ថកិច្ច បានចុះអនុវត្តការងារ និងបង្ក្រាបករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀនបង្កដោយក្រុមជនអាណាថា និងអ្នករើសអេតចាយដែលរស់នៅអនាធិបតេយ្យ បង្កការភ័យខ្លាចព្រួយបារម្ភដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ពោលគឺប្រតិបត្តិការ បានធ្វើឡើងបន្ទាប់ពីទទួលសេចក្ដីរាយការណ៍ និងសំណូមពរពីអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។

បើតាមលោក ទូច សុឃៈ សកម្មភាពនេះ ជាគំរូនៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គជាមួយអាជ្ញាធរ ពោលគឺប្រជាពលរដ្ឋ ដែលឃើញបញ្ហាមិនអាចសំងំស្ងៀមទុកឱ្យបញ្ហានោះបន្តកើតមានឡើយ ហើយអាជ្ញាធរបន្ទាប់ពីទទួលបានព័ត៌មាននោះក៏ត្រូវរូតរះ ចាត់វិធានការដើម្បីឆ្លើយតបនឹងក្ដីបារម្ភ និងដើម្បីធានាសេវាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ស្របតាមទស្សនៈ«ពលរដ្ឋកុំដាំដើមគរ អាជ្ញាធរកុំប្រងើយកន្តើយ»។

ទន្ទឹមនឹងការលើកទឹកចិត្ត និងការកោតសរសើរដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរ លោក ទូច សុឃៈ ក៏អំពាវនាវដល់ប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋាន យកស្មារតីនៃភាពជាគំរូនេះទៅអនុវត្តតាមមូលដ្ឋានរបស់ខ្លួន ពោល គឺបើឃើញនូវរឿងហេតុទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាជាទូទៅ ករណីក្មេងទំនើង ករណីប្រើប្រាស់ជួញដូរគ្រឿងញៀន និងករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន មានមេភូមិ មេឃុំ ចៅសង្កាត់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល។

លោកបន្ថែមថា អាជ្ញាធរត្រូវតែផ្តល់ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងក៏ដើម្បីជាការបញ្ជាក់ជូនប្រជាពលរដ្ឋនូវសេចក្ដីថ្លែងអំណរគុណរបស់ខ្លួន ដែលប្រជាពលរដ្ឋចូលរួមជួយរាយការណ៍ ករណីផ្សេងៗដែលពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ។ មិនអាចមានត្រឹមនគរបាលប៉ុស្តិ៍ ឬមិនអាចមានត្រឹមអាជ្ញាធរឃុំ សង្កាត់ មេភូមិ ដឹកនាំចាត់ចែងការងារបានមួយរយភាគរយនោះទេ ប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


