ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ មាន២០ទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមនុស្សចាស់អាយុចាប់ពី៦០ឡើង
រដ្ឋបាលរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី២៣ ខែមីនានេះបានរៀបចំរួចជាស្រេចហើយ នូវទីតាំងចំនួន២០កន្លែង សម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមនុស្សចាស់អាយុចាប់ពី៦០ឡើង ខណៈដែលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញមានមន្ទីរពេទ្យបង្អែកចំនួន០៨ទីតាំងក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមនុស្សអាយុ៦០ឆ្នាំឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានទីតាំងចំនួន១២បន្ថែមទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី២២ ខែមីនានេះបានបញ្ជាក់ឲ្យដឹងថា យុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមមនុស្សអាយុ ៦០ឆ្នាំឡើងចំនួន ៥៥.៧០០នាក់ នៅរាជធានីភ្នំពេញ ជាការសម្រេចដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅ ក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ ក្នុងរយៈពេលពីរសប្តាហ៍ ។
សេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (CoviSHIELD) ដែលទទួលបានអាជ្ញាប័ណ្ណផលិតពី អាស្ត្រាហ្សែនីកា (AstraZereca) សម្រាប់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូនសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់ មានការថមថយនៅឡើយនោះ និងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានរកឃើញថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយរងគ្រោះខ្ពស់បើមានការចម្លងជំងឺកូវីដ-១៩ វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវីដ១៩ ឲ្យបានឆាប់បំផុត ដែលអាចធ្វើបាន។

ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូនដល់សាធារណជនទាំងអស់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុង កម្រិតចំនួន៥៥.៧០០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ តទៅចាប់ពីម៉ោង ០៨និង០នាទីព្រឹក នៅតាមទីតាំងចំនួន២០ ក្នុងខណ្ឌចំនួន១៤។
លោកស្រី ឱ វណ្ណឌីន សូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោក អុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់រស់នៅបច្ចុប្បន្ន ដើម្បីចុះឈ្មោះ និងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុត អនុវត្តន៍តាមការណែនាំ និងការអញ្ជើញពីអាជ្ញាធរសង្កាត់ ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ដើម្បីចៀសវាងការមកកកកុញ ចាំយូរនៅកន្លែងចាក់វ៉ាក់សាំង ដែលបង្កជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។
សូមជម្រាបជូនផងដែរថា ការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើទៅតាមខណ្ឌនីមួយៗ ដែល មានទីតាំងផ្តល់សេវាចាក់វ៉ាក់សាំងដូចមានបង្ហាញជូនក្នុងតារាងខាងលើនេះស្រាប់ និងសូមលោកពូ អ៊ុ មាមីង ទាំងអស់ ដែលស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំង ត្រូវអញ្ជើញមកតាមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ជាចាំបាច់ ដោយមិនអនុញ្ញាតឱ្យមានការចាក់ជូនសម្រាប់បុគ្គលដែលអញ្ជើញមកដោយខ្លួនឯង ដែលគ្មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន នោះឡើយ។

ជាមួយគ្នានោះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវាក់សាំងហើយក្តី ក៏ត្រូវតែបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាល ត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្ត នូវវិធានការ ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តន៍ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជៀសវាងបាននូវការឈឺ និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ។ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


