ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក នៅអាងស្តុកទឹកស្អាត
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមនឹងមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ នាថ្ងៃទី២២ខែ មីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រភពទឹក នៅអាងស្តុកទឹកជើងគោ របស់មូលដ្ឋានផលិតទឹកស្អាតលោក គៀត លាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីត្រៀមបម្រុងទុកសម្រាប់ដោះស្រាយនូវបញ្ហាកង្វះខាតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក គួចចំរើន បានបញ្ជាក់ថា រដូវប្រាំងឆ្នាំនេះ អាចប្រឈមនឹងការខ្វះទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេស ឃុំវាលរេញ ស្រុកព្រៃនប់ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានជួបបញ្ហាការបាក់ទំនប់ទឹក កាលពីរដូវវស្សាកន្លងមកធ្វើឱ្យអាងស្តុកទឹករបស់លោកឆាប់រីងស្ងួត ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជួសជុលនិងខួងអណ្តូងបន្ថែមនៅពុំទាន់បានរួចរាល់ដែលអាចនឹងមានការប្រឈមនឹងកង្វះខាតប្រភពទឹកសម្រាប់បូមមកផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងឃុំវាលរេញ នាពេលខាងមុខ។

ជាការឆ្លើយតប និងដំណោះស្រាយចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកវនាំ មន្ត្រីជំនាញមន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តនិងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យនិងសម្របសម្រួលរកប្រភពទឹកពីក្រុមហ៊ុនផ្សេងទៀតដើម្បីជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញជាបណ្ដោះអាសន្ន ដែលមានអ្នកប្រើប្រាស់ទឹកស្អាតសរុបប្រមាណ១៨០០ គ្រួសារ ក៏ដូចជាទុកលទ្ធភាពឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញបានធ្វើការជួសជុលអាងស្តុកទឹករបស់ខ្លួនឡើងវិញ បានឆាប់រួចរាល់ផងដែរ។

ក្នុងឱកាសនោះ លោកគួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាតក្នុងស្រុកព្រៃនប់ត្រូវបន្តយកចិត្តទុកដាក់ពង្រីកសមត្ថភាពអាងស្តុកទឹក ឱ្យបានកាន់តែច្រើន និងត្រូវជីកអណ្តូងបន្ថែមដើម្បីត្រៀមទុកសម្រាប់ផលិត និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ បានប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ កោះពស់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


