Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​ពីរ​ខ្សែ​នឹង​ជំរុញ​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ខេត្ត​កោះកុង

បានផុស

នៅ

ត្រឹម​ឆ្នាំ​ ២០២៥ ​ផ្លូវជាតិ​ចំនួន ២ ខ្សែ ដែលចាយទឹកប្រាក់វិនិយោគ​អស់រាប់​រយលានដុល្លារ ​នឹង​​​សាងសង់បញ្ចប់​ទាំង​ស្រុង​​តភ្ជាប់​មក​ខេត្តកោះកុង។​ ជា​ខេត្ត​​ស្ថិតនៅ​តំបន់ឆ្នេរ​ហុំព័ទ្ធ​ដោយ​សមុទ្រ និងមានសក្តានុពលលើ​ធនធានព្រៃឈើ ហើយ​​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែលកំពុង​សាងសង់​យ៉ាងប្រទាក់ក្រឡា​ ​នឹងជួយ​​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្លាស់ប្តូរ​មុខមាត់ថ្មី​បន្ថែម​នៃ​ខេត្ត​កោះកុង​ ​ជាមួយ​​លំហូរ​នៃ​អ្នក​វិនិយោគិន​និងកំណើនការ​ធ្វើ​ដំណើរ​មកកម្សាន្តរបស់​ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិ​លេខ ៤៨ ចាប់ចេញពី​ផ្លូវ​បំបែក​​ស្រែអំបិល​មក​ដល់​ទីរួម​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង គិត​មកត្រឹមថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ វឌ្ឍនភាព​សម្រេច​បាន​ប្រមាណ ៨៩%។

ផ្លូវ​ជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និង​បណ្តាញ​ផ្លូវ​យុទ្ធសាស្ត្រ​តភ្ជាប់​ប្រកប​ដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និង​ទេសចរណ៍។

ខ្សែផ្លូវនេះ​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការ​ជួយ​សម្រួល​ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​។

បច្ចុប្បន្ននេះ ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ កំពុងសម្រុកសាងសង់​ ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ ២០២៥ ខាងមុខ។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​គូស​បញ្ជាក់ថា គម្រោង​លើកកម្រិត​គុណភាព​ផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨,០៣៨ គីឡូម៉ែត្រ (ចាប់ពី PK0+000-១៤៨+០៣៨ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដល់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) នៅសល់ផ្លូវដីមិនដល់ ២០ គីឡូម៉ែត្រ​​ទៀត​នោះ​ទេ និង​កំពុង​ត្រៀមចាក់ក្រាល​កៅស៊ូ AC ជា​បន្តបន្តាប់។

ផ្លូវ​ដីដែល​នៅសេសសល់ ជា​កន្លែងដែល​ត្រូវ​កាត់​ពុះជ្រៀក​ជម្រាលភ្នំ ដើម្បី​ធានា​ការធ្វើ​ដំណើរនិង​ការ​ដឹក​ជញ្ជូន​ប្រកប​ដោយ​​សុវត្ថិភាព ពេល​ស្ថាបនារួចរាល់។ លោក ផន រឹម បន្ថែម។

ដោយ​ឡែក​ផ្លូវ​មួយ​ខ្សែ​ទៀត​ ដែល​កំពុងដំណើរក​សាងសង់​តភ្ជាប់​មក​ខេត្ត​កោះកុង​ដែរ​នោះ​គឺ​ផ្លូវ​ជាតិ​លេខ ១០ ដែលមាន​ប្រវែង​ជាង ១៩៨ គីឡូម៉ែត្រ ដែល​​ជា​ខ្សែ​ផ្លូវ​ថ្មី​សាងសង់​កាត់ ៣ ខេត្ត គឺ​ពី​​ស្រុក​សំឡូត (ខេត្ត​បាត់ដំបង) កាត់វាលវែង (ពោធិ៍សាត់) ដល់​ក្រុង​ខេមរភូមិន្ទ (​ខេត្ត​កោះកុង) ដែល​វឌ្ឍនភាពសម្រាប់ដំណើរការសាងសង់​សម្រេចបានប្រមាណ​ ៩៧​%​។

នៅ​លើ​កំណាត់​​​ផ្លូវ​ជាតិ​មួយ​ខ្សែនេះ ក៏​មានការ​សាងសង់​ស្ពាន​កម្ពស់​​ជាង ៩០ ម៉ែត្រ ដែល​នឹង​បើក​ឱ្យ​ពលរដ្ឋ​អាច​ធ្វើដំណើរ​ឆ្លងកាត់​បណ្តោះ​អាសន្ន​រយៈពេល ៧ ថ្ងៃ គឺមុន​និងអំឡុងបុណ្យចូលឆ្នាំខ្មែរ។

តាម​រយៈ​ផ្លូវជាតិ​លេខ ១០ ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ នឹង​អាច​ធ្វើ​ដំណើរ​មក​លេង​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​​​កាន់​តែ​ងាយស្រួល ខណៈ​ផ្លូវ​ជាតិថ្មីមួយខ្សែ​នេះ​ក៏​​នឹង​ក្លាយ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​ការ​រួមចំណែក​បង្ក​លក្ខណៈ​ងាយស្រួល​នៃ​ការដោះដូរ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស និង​ចំណាយ​​តិច​។

អ្នក​ឧកញ៉ា សួរ វិរៈ​ ដែល​គេ​ដឹងថា​ជា​អ្នក​ជំនួញ​លើ​វិស័យ​ដឹកជញ្ជូន និង​ទេសចរណ៍ ​ដែល​បាន​សាង​ជំនួញ​ល្បីល្បាញ​​ចេញ​ពី​ខេត្ត​កោះកុង ក៏​មើល​ឃើញ​ពី​តម្លៃ​នៃ​​ផល​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ជាតិ​ជាច្រើន​ខ្សែ ដែល​កំពុង​​សាងសង់​ឆ្ពោះមកខេត្ត​កោះកុង ខណៈ​​អ្នក​ឧកញ៉ា​ក៏​កំពុង​ពង្រីក​ការ​វិនិយោគ​នៅ​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​នេះ។

នៅ​លើ​បណ្តាញ​សង្គម អ្នក​ឧកញ៉ា​បាន​លើក​ពី​គម្រោងវិនិយោគ​ជាច្រើន រួមទាំងកំពុង​​អភិវឌ្ឍ​​រីសត​​មួយ​កន្លែង​នៅ​តាម​បណ្តោយ​​ឆ្នេរ​នៅ​​ក្រុង​ខេមរភូមិន្ទ ដែលនឹង​ត្រៀម​ទទួល​ភ្ញៀវ​មក​កម្សាន្ត​នៅ​ចុង​ឆ្នាំ​ ២០២៥ ស្រប​ការ​បញ្ចប់​ការ​ស្ថាបនា​​ផ្លូវ​ជាតិ​លេខ ៤៨ និង​ផ្លូវជាតិលេខ ១០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ១៤ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា១៥ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានជាតិ២១ នាទីutes មុន

CDC ដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម