ព័ត៌មានជាតិ
លោក ស សុខា៖គ្រឹះស្ថានឧត្ដមសិក្សា បានប្រមូលផ្ដុំយុវជនឱ្យក្លាយជាសសរស្ដម្ភជាតិ និងកសាងសង្គមទំនើបមួយ
អនុប្រធានស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា លោក ស សុខា ចាត់ទុកការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

លោក ស សុខា ថ្លែងចាត់ទុកបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា តាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមានថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។

ថ្លែងក្នុងពិធីដដែល លោក ស សុខា បានថ្លែងអំណរគុណ លោកប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ និងប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។

លទ្ធផលការងារសំខាន់ៗនោះ ត្រូវបានលោក ស សុខា កត់សម្គាល់ជាអាទិ៍ ការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា ការចូលរួមក្នុងកម្មវិធីកីឡា ការធ្វើសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងតាមសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថានិងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សា ការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

គួរឱ្យដឹងថា សន្និបាតឆ្នាំនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥ ទាក់ទងទៅនឹងការសិក្សាជំនាញ STEAM តម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការចូលរួមចំណែករបស់យុវជនក្នុងសង្គមជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ពិធីបិទសន្និបាត នឹងបន្តប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែមីនា ដដែលនេះ៕


-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


