ព័ត៌មានជាតិ
សប្តាហ៍ទី៣ផ្លូវថ្មើរជើង មានទិវាបុណ្យអាហារ និងមានក្រុមកំប្លែងដារីន ដារ៉ូ ជាមួយមនុស្សរាប់ម៉ឺននាក់ ខុសពីសប្តាហ៍មុនៗ
ភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍២២មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំឱ្យមានក្រុមកំប្លែងដារីន ដារ៉ូផងដែរ ដោយមានមនុស្សទៅដើរលេងកំសាន្តរាប់ម៉ឺននាក់ខុសពីសប្តាហ៍មុនៗ។

នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស បានឱ្យដឹងថា៖ នៅរាត្រីថ្ងៃសៅរ៍ទី២២មិនានេះ ៖ សំរាប់ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលប្រព្រឹត្តទៅ ចាប់ពីម៉ោង ១៧:០០នាទី រៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់។

ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលចាក់ឫសយ៉ាងជ្រៅរវាងប្រទេសឥណ្ឌា និងប្រទេសក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំឱ្យមានក្រុមកំប្លែងដារីន ដារ៉ូ ផងដែរ ដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។

គួររំលឹងថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ ៖ ស្រីរ័ត្ន




































-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


