Connect with us

ព័ត៌មានជាតិ

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនីឆេះ​ផ្ទះ​មួយខ្នងរួម​នឹង​ទ្រព្យ​សម្បត្តិ​គ្មាន​សល់​

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​រួម​នឹង​ទ្រព្យសម្បត្តិ​មួយចំនួន​គ្មាន​សល់​ដែល​គេ​សង្ស័យ​ថា បង្ក​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គិភ័យ​នី​។​

ហេតុការណ៍នេះបានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២១​នៅវេលា​ម៉ោង​១៣និង៤០​នាទី​ស្ថិត​នៅក្នុង​ក្រុមទី​១២ ​ភូមិ​គង់​ទុំ​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ឲ្យ​ដឹងថា​ ​ផ្ទះដែល​បាន​រងគ្រោះ​ដោយ​អគ្គិភ័យ​ខាងលើនេះ​មាន​ទំហំ​៧ម៉ែត្រ​គុណ៧​ម៉ែត្រ​(ឆេះ​ទាំងស្រុង​និងសម្ភារៈមួយចំនួនធំ)​របស់​ម្ចាស់​ឈ្មោះ ឡាប​ រុំ​ ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាង​លើ​។​​​

សមត្ថកិច្ច​បន្តថា​ ភ្លាមៗ​នោះ​សមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង​រថយន្ត​ស្នងការ​ខេត្ត​០១​គ្រឿង​និង​រថយន្ត​ស្រុកឯក​ភ្នំ​០១​គ្រឿង ​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន​ទើប​ទប់ស្កាត់អគ្គិភ័យ​បាន​ទាំងស្រុង​មិន​ឆ្លង​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​បន្ត​ទៀត​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២១ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម