ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាពប្រជាជន
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន។ លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដូចនីតិកាលមុនៗ ដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែងគឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។
លោកបានបញ្ចាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត ដល់ការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ព្រោះការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាភាពប្រឈមចម្បងសម្រាប់អ្នកជំងឺ អតិថិជន និងសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិក សមាជិកានៃគណៈគ្រូពេទ្យកម្ពុជា ដោយត្រូវពង្រឹងបន្ថែមនូវ ការចុះបញ្ជិកា ផ្តល់អាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត។ អភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត និងត្រួតពិនិត្យជាប្រចាំនូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងធ្វើការពិនិត្យរាល់បណ្តឹង ឬការរាយការណ៍ដែលពាក់ព័ន្ធនឹងសម្បទាក្នុងការប្រកបវិជ្ជាជីវៈ។ ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសត្រូវបំពេញការងារជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់។
លើសពីនេះ គណៈគ្រូពេទ្យកម្ពុជា ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ « ជារួម៖ តូនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ»។ ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព។

លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន និងសម្តែងនូវការកោតសរសើរផងដែរដល់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងារកន្លងមក និងបានរួមគ្នារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យអាណត្តិទី៤ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងបេសកកម្មជាគណៈគ្រូពេទ្យកម្ពុជា៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


