ព័ត៌មានជាតិ
តុលាការខេត្តសៀមរាបបកស្រាយពីករណីម្ចាស់លុយជាប់គុកព្រោះបណ្ដឹងកូនបំណុល
តុលាការសាលាដំបូងខេត្តសៀមរាបបានបកស្រាយលើករណីអ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារបណ្ដឹងរបស់កូនបំណុលឈ្មោះ សម្បត្តិ កុសល និងរាំង ភិរម្យ ថាដោយសារអ្នកស្រីមិនបានស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីទាមទារបំណុលរបស់ខ្លួន។ តុលាការបញ្ជាក់ថាករណីរបស់អ្នកស្រី ចិន ស្រីដា ជាករណី២ដាច់ពីគ្នាគឺរដ្ឋប្បវេណី(ជំពាក់លុយ) និងករណីព្រហ្មទណ្ឌ(ទាក់ទងនឹងការគំរាមកំហែងកេរ្តិ៍)។

តាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ តុលាការខេត្តសៀមរាបបញ្ជាក់ថា តាំងពីមានជម្លោះរហូតមកដល់ពេលនេះតុលាការមិនដែលបានទទួលបណ្ដឹងពីអ្នកស្រី ចិន ស្រីដា ទាមទារឱ្យកូនបំណុលសងលុយនោះទេ ខណៈកូនបំណុលអ្នកស្រីមានឈ្មោះ សម្បត្តិ កុសល និងរ៉ាំង ភិរម្យ បានប្ដឹងអ្នកស្រីជាបន្តបន្ទាប់។
មានបណ្ដឹង៤ដែលកូនបំណុលប្ដឹងអ្នកស្រី ចិន ស្រីដា ក្នុងនោះមួយបណ្ដឹងកំពុងស្ថិតនៅចំណាត់ការអង្កេតរបស់រាជអាជ្ញា និង១បណ្ដឹងបានចេញសាលក្រមរួចរាល់ទាក់ទងនឹង «បទគំរាមកំហែងកេរ្តិ៍»។

តុលាការបានបញ្ជាក់ថា ករណីកូនបំណុលមិនសងលុយជារឿងរដ្ឋប្បវេណី ហើយប្រសិនជាអ្នកស្រី ចិន ស្រីដា ប្រើប្រាស់មធ្យោបាយតាមផ្លូវតុលាការនោះតុលាការធានាថានឹងបានលុយវិញពិតប្រាកដ ដោយឡែកករណីដែលកូនបំណុលប្ដឹងអ្នកស្រី ចិន ស្រី ជាករណីព្រហ្មទណ្ឌដែលតុលាការមានសិទ្ធិចេញដីការនានា រួមទាំងចាប់ខ្លួន ឬឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីបម្រើការឱ្យអនុវត្តនីតិវិធី។
ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «ការលើកឡើងថា ម្ចាស់បំណុលមិនបានទទួលការសងប្រាក់ពីកូនបំណុល ហើយបែរជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ គឺជាការលើកឡើងមិនត្រឹមត្រូវនោះទេ ព្រោះថាការជាប់ពន្ធនាគាររបស់ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវក្នុងរឿងក្ដីព្រហ្មទណ្ឌ និងការលើកឡើងថា ការប្ដឹងមកតុលាការមិនទទួលបានដំណោះស្រាយនោះ ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្ដឹងទាមទារប្រាក់ពីឈ្មោះ ចិន ស្រីដា ឡើយ»។

គួរឱ្យដឹងដែរថា អ្នកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ អ្នកស្រីត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ ពាក់ព័ន្ធនឹងករណីដែលខ្ចីលុយយកទៅរត់ការដើម្បីបានតំណែងឧត្តមសេនីយ៍៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


