ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប ប្រាប់ឱ្យមន្ត្រីទាំងអស់ក្តាប់ឱ្យជាប់ពីតួនាទី
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ទៅមន្ត្រីក្រុមការងារទាំងអស់ត្រូវក្តាប់ជាប់អំពីតួនាទីក្នុងការចុះជួយមូលដ្ឋាន។ លោកបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

លោកថា ការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល គឺជាយន្តការមួយដើម្បីផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ដោយត្រូវផ្សារភ្ជាប់ ជាមួយការផ្សព្វផ្សាយ អំពីលទ្ធផលជាក់ស្តែងដែលត្រូវអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន។
ហេតុនេះ មន្ត្រីក្រុមការងារទាំងអស់ត្រូវក្តាប់ជាប់អំពីតួនាទីក្នុងការចុះជួយមូលដ្ឋាន យល់ឱ្យបានច្បាស់លាស់អំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានា ដើម្បីផ្សព្វផ្សាយដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋ និងចូលរួមយោបល់លើកជាគំនិត ជំរុញឱ្យមន្ត្រីមូលដ្ឋានគ្រប់ថ្នាក់អនុវត្តតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្រុមការងារ ដែលរាជរដ្ឋាភិបាលបានចាត់តាំងមកពីគ្រប់ស្ថាប័ន មានជំនាញរៀងៗខ្លួន ហេតុនេះតាមជំនាញនីមួយៗ ត្រូវជួយមូលដ្ឋានក្នុងការផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមជំនាញរៀងៗខ្លួន ដោយផ្តល់ជាយោបល់ ស្តាប់នូវសំណូមពរពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋតាមផែនការជាក់ស្តែង របស់ស្ថាប័ននីមួយៗ។

លោក ឥត សារ៉ាត់ បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានចូលរួមអនុវត្តរាល់កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសក្រុង សៀមរាប ខេត្តសៀមរាប បានរក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ីដោយភាពសុខដុមរមនាគ្រប់បែបយ៉ាង។
ក្នុងរបាយការណ៍រស់លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាបបង្ហាញថា ក្នុងរយៈពេលមួយអាណត្តិមកនេះ ក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង បានរៀបចំវេទិកាសាធារណៈចំនួន ១០លើក ទទួលបានសំណួរសំណូមពររបស់ប្រជាពលរដ្ឋ ២៣៧សំណួរសំណូមពរ និងបានដោះស្រាយចំនួន២០៨ នៅសល់៣១សំណួរ សំណូមពរ ភាគច្រើនជាបញ្ហាសំណើរសុំផ្លូវ និងការសុំបើកផ្លូវ ហើយកំពុងសហការជាមួយអង្គភាពពាក់ព័ន្ឋដោះស្រាយ។

ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


