ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យបើកការចរចាឲ្យបានឆាប់ ឈានបើកការដ្ឋានសាងសង់ផ្លូវជាតិ ៦០B ពីក្រចេះទៅកំពង់ធំ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាតាមគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គស្ពានព្រែកប្រសព្វដែលមានទីតាំងក្នុងខេត្តក្រចេះនឹងសាងសង់ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៦ ខណៈសម្ដេចបានបញ្ជាឱ្យក្រសួងសាធារណការបន្តចរចាជាមួយដៃគូរអភិវឌ្ឍន៍ដើម្បីបន្តសាងសង់ផ្លូវភ្ជាប់ស្ពានផ្លូវ៦០Bបន្តទៀត។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាស្ពានព្រែកប្រសព្វអាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៦ខាងមុខ និងជំរុញការចរចាដើម្បីមានលទ្ធភាពសាងសង់ផ្លូវ ៦០B បន្តចេញពីស្ពាននេះបន្ថែមទៀត។
សម្ដេចថ្លែងថា៖ «ស្ពានព្រែកប្រសព្វឆ្នាំ២០២៦សម្ពោធ។ អ៉ីចឹងផ្លូវ ៦០B នេះយើងគ្រោងដាក់ក្នុងឆ្នាំ២០២៦-២០២៧នេះដើម្បីរៀបចំចរចារ សង្ឃឹមថាតាមផែនការនិងអាចរៀបចំឆាប់ៗ»។
ស្ពានឆ្លងទន្លេមេគង្គព្រែកប្រសព្វខេត្តក្រចេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២៣ ស្ពាននេះមានប្រវែងប្រមាណជាង១៧០០ម៉ែត្រ និងគ្រោងចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១១៤លានដុល្លារអាមេរិក។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះស្ពាននេះបានសម្ដេចការសាងសង់បាន៣២ភាគរយហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី