ព័ត៌មានជាតិ
សមាជិក ប.ស.ស មានកូនក្នុងបន្ទុកចាប់ពី ២ នាក់ ឡើងទៅ តម្រូវឱ្យចុះបញ្ជីចូលជា សមាជិក ប.ស.ស ទាំងអស់ មិនអាចចុះតែម្នាក់បានទេ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានឱ្យដឹងថា ប្រសិនបើអ្នកជាសមាជិក ប.ស.ស. ហើយអ្នកក្នុងបន្ទុក (កូន) របស់អ្នកមានចាប់ពី ២ នាក់ ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស តែម្នាក់បានទេ។

បើតាម ប.ស.ស. ដើម្បីអាចស្នើសុំចុះឈ្មោះកូនៗ ក្នុងបន្ទុករបស់អ្នកចូលជាសមាជិក ប.ស.ស. បាន គឺត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖ ✅កូនៗ ក្នុងបន្ទុករបស់អ្នកត្រូវមានអាយុក្រោម ១៨ ឆ្នាំ ព្រមទាំងពុំមានប្រកបមុខរបរ ឬការងារ ដែលមានប្រាក់ចំណូល លើកលែងតែកូនដែលមានពិការភាព ឬមានជំងឺរ៉ាំរ៉ៃ និងត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ ប.ស.ស. មានសមាជិកកើនឡើងដល់២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៦៣ ៤៣៨ នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


