ព័ត៌មានជាតិ
ប.ស.ស ដាក់ចេញវិធានការកាត់បន្ថយការបង់ភាគទានរបបសន្តិសុខសង្គមយឺតយ៉ាវ និងការជំរុញប្រសិទ្ធភាព នៃការទូទាត់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយការបង់ភាគទានរបបសន្តិសុខសង្គមយឺតយ៉ាវ និងការជំរុញការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មេសា នេះថា ដើម្បីពង្រឹងការងារអធិការកិច្ចសន្តិសុខសង្គម ពិសេសការកាត់បន្ថយការបង់ភាគទានរបបសន្តិសុខសង្គមយឺតយ៉ាវ ប.ស.ស. នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈមានវិធានការមួយចំនួន ក្នុងនោះ ប.ស.ស. បានចេញសេចក្ដីជូនដំណឹងលេខ ០០៤/២៥ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ស្ដីពីការចុះធ្វើអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថាន គឺជាការចុះទៅមើលលើសហគ្រាសដែលពិនិត្យឃើញ ឬសង្ស័យថាមានការរាយការណ៍កម្មករ-និយោជិតមិនត្រឹមត្រូវ ឬប្រាក់ឈ្នួលមិនត្រឹមត្រូវ ឬមិនបង់ភាគទាន។

ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិក និងមតិកែលម្អសេវាសុខាភិបាល ដែលសាធារណជន ជាពិសេសសមាជិក ប.ស.ស. អាចដាក់ពាក្យបណ្តឹងអនាមិក និងរាយការណ៍អំពីការមិនអនុវត្តកាតព្វកិច្ចនិយោជក ជាដើម។ មួយវិញទៀត សាធារណជន និងសមាជិក ប.ស.ស. ក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ Call Center ១២៨៦/១២៩៧ សម្រាប់រាយការណ៍អំពីភាពមិនប្រក្រតី ២៤ ម៉ោង លើ ២៤ ម៉ោង និងប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍តែម្ដង។

លោកអគ្គនាយករង ប.ស.ស. បានបន្តថា ចំណែកការជំរុញប្រសិទ្ធភាព នៃការទូទាត់ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានចេញសេចក្តីជូនដំណឹងលេខ ០៤៩/២៤ ប.ស.ស. ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ស្តីពីការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដល់ចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ ឯកសារដែលពិនិត្យឃើញថាមានភាពត្រឹមត្រូវ ក្រុមការងារ នឹងធ្វើការបោះពុម្ពកំណត់ បង្ហាញទូទាត់ (លើកទី ១) និងដំណាក់កាលទី ២ ឯកសារដែលមានបញ្ហា ក្រុមការងារ នឹងធ្វើការបោះពុម្ពកំណត់បង្ហាញទូទាត់ម្តងទៀត (លើកទី ២) នៅពេលដែលដោះស្រាយរួច។

លោកអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា គិតមកត្រឹមសប្ដាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៥ សមាជិក ប.ស.ស. បានកើនឡើងដល់ ៣ ០៥៥ ៣៤៨ នាក់ ស្រី ១ ៦៨៥ ៤៥៦ នាក់ ក្នុងនោះ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៦ ០៦៥ នាក់ ស្រី ១៤៩ ៤១៥ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ០៦៥ នាក់ ស្រី ១ ១២៦ ១៨៩ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ និងអ្នកក្នុងបន្ទុក ១៨៣ ៦២៥ នាក់ ស្រី ១០៥ ៧៧០ នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


