ព័ត៌មានជាតិ
លោក Lee Seung Gi ប្រកាសផ្តាច់ចំណងជាមួយឪពុកក្មេក ក្រោយផ្ទុះរឿងអាស្រូវភាគហ៊ុន
តារាចម្រៀង និងជាតារាសម្ដែងកូរ៉េខាងត្បូង លោក Lee Seung Gi បានសុំទោសជាផ្លូវការចំពោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងករណីក្លែងបន្លំភាគហ៊ុនរបស់ឪពុកក្មេក ហើយបានប្រកាសថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយឪពុកបង្កើតរបស់ភរិយា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្តដ៏ល្បី Allkpop កាលថ្ងៃទី ២៩ ខែមេសា។

តួឯកកូរ៉េក្នុងរឿងភាពយន្តប្រវត្តិសាស្រ្តក្រោមចំណងជើងថា «Gu Family Book» បានចេញសេចក្តីថ្លែងការណ៍មួយដោយពន្យល់យ៉ាងក្បោះក្បាយថា «ក្នុងនាមជាអ្នកដែលមានទំនាក់ទំនងគ្រួសារដ៏គួរឲ្យទុកចិត្ត ខ្ញុំមិនអាចលាក់បាំងអារម្មណ៍នៃការបំផ្លិចបំផ្លាញរបស់ខ្ញុំចំពោះការប្រព្រឹត្តខុសរបស់ឪពុកក្មេកខ្ញុំបានទេ ។ ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការលើកឡើងយ៉ាងប្រញាប់ប្រញាល់របស់ខ្ញុំកាលពីឆ្នាំមុន ដោយមិនបានពិនិត្យមើលស្ថានការណ៍ទាំងស្រុង»។
តារាសម្ដែងថែមទាំងបានសង្កត់ធ្ងន់ថា «សកម្មភាពខុសច្បាប់ត្រូវតែមានទោសជាក់ស្ដែង។ ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះជនរងគ្រោះដែលបានរងទុក្ខដោយសារការវិនិច្ឆ័យរបស់ខ្ញុំនាពេលកន្លងមក។ ខ្ញុំក៏សូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងអស់ដែលតែងតែជឿជាក់ និងគាំទ្រខ្ញុំមករហូតដែរ»។
លោក Lee Seung Gi បាននិយាយបន្តទៀតថា៖«ការទុកចិត្តក្នុងគ្រួសារ ពេលនេះបានក្លាយជារឿងមួយដែលពួកយើងបានបាតបងទំនុកចិត្តចំពោះគ្នា។ បន្ទាប់ពីបានពិចារណាជាយូរមកហើយ លោកនិងភរិយា បានសម្រេចចិត្តកាត់ចំណងដៃជាមួយនឹងឪពុកក្មេក។ ដោយនៅក្នុងនោះលោកថែមទាំងហ៊ានសន្យាថា ពីពេលនេះតទៅ លោកនិងគ្រួសារតូចមួយនេះ នឹងខិតខំរស់នៅក្នុងតម្លៃដ៏ត្រឹមត្រូវ ព្រមទាំងមានស្មារតីទទួលខុសត្រូវកាន់តែខ្លាំង សម្រាប់សង្គមជាតិ និងសម្រាប់អ្នកគាំទ្រដែលតែងតែជឿជាក់លើរូបលោកកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសមួយនេះកាន់តែផ្ទុះរាលដាលខ្លាំងៗឡើង បន្ទាប់ពីសំណុំរឿងរបស់តុលាការពាក់ព័ន្ធនឹងឪពុកក្មេករបស់ Lee Seung Gi និងជាស្វាមីរបស់តារាសម្តែងជើងចាស់ Kyun Mi Ri ។ គាត់ត្រូវគេចោទប្រកាន់ពីបទក្លែងបន្លំតម្លៃភាគហ៊ុនតាមរយៈការលាតត្រដាងជាសាធារណៈមិនពិត ដើម្បីប្រមូលប្រាក់ចំណេញខុសច្បាប់។
បន្ទាប់ពីការតស៊ូផ្លូវច្បាប់ដ៏ស្មុគស្មាញអស់រយៈពេលជាយូរ នៅទីបំផុត តុលាការកំពូលបានបដិសេធការលើកលែងទោសកាលពីលើកមុន ហើយបានបញ្ជូនសំណុំរឿងនេះត្រឡប់ទៅវិញ សម្រាប់ការជំនុំជម្រះឡើងវិញ ដោយទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃអំពើទុច្ចរិតនេះថាមិនអាចលើកលែងឲ្យបានទេ។
យ៉ាងណាមិញ បើទោះបីជាទំនាក់ទំនងរវាងឪពុកក្មេកល្អក់កករលែងផ្អែមល្ហែមដូចមុនយ៉ាងណាក្ដី ក៏ប៉ុន្តែគូស្វាមីភរិយា Lee Seung Gi និងតារាសម្តែង Lee Da In នៅតែមានភាពស្អិតរមួតមិនទៅណាចោលគ្នាឡើយ។ ជាពិសេសថែមទៀតរឿងរាវក្ដីក្ដាំនេះដែរ ក៏បង្កឡើងដោយបុគ្គលជាឪពុកតែប៉ុណ្ណោះ ដូច្នេះទស្សនិកជនរួមទាំងអ្នកគាំទ្រគូស្នេហ៍តារាកូរ៉េហាក់ធូរស្រាកក្នុងចិត្ត ក៏លែងជំពាក់ចិត្តវាក់វិននឹងបញ្ហាដែលអូសបន្លាយមកជាយូរឆ្នាំដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួហុងកុង Edison ទម្លាយថា ពេលក្លាយជាឪពុកគេ ចិត្តគំនិតស្រាប់តែផ្លាស់ប្តូរ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


