ព័ត៌មានជាតិ
ក្រសួងសុខាភិបាល កំណត់គោលដៅចម្បង៦ ដើម្បីសម្រេចនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវផែនការនេះ ក្រសួងសុខាភិបាលបានកំណត់នូវគោលដៅយុទ្ធសាស្ត្រចម្បងចំនួន៦។

ក្នុងនោះរួមមាន ១.លើកកម្ពស់ការបង្ការជាបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តា ប្រឈម នៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ។ ២.ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ៣.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងត្រឹមត្រូវសម្រាប់ការព្យាបាល។ ៤.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាថែទាំសមស្រប ប្រកបដោយគុណភាព។ ៥.ពង្រឹងប្រព័ន្ធព័ត៌មាន ការតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក។ ៦.ពង្រឹងអភិបាលកិច្ច ការសម្របសម្រួល ហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន ក្នុងការប្រយុទ្ធនឹងជំងឺមហារីក
គោលដៅយុទ្ធសាស្ត្រនីមួយៗខាងលើ ត្រូវបានរៀបចំចងក្រងជាយុទ្ធសាស្ត្រ និងចង្កោមសកម្មភាព ច្បាស់លាស់ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ តាមការប៉ាន់ស្មាន ជាការចាប់ផ្តើម ក្នុងឆ្នាំ២០២៥ ការអនុវត្តសកម្មភាពចម្បងៗនឹងត្រូវចំណាយថវិកាប្រហែល ៥០០ ០០០ ដុល្លារអាមេរិក។
បើតាមលោករដ្ឋមន្ត្រី ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកលើកទី១ នេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កសាង គោលនយោបាយជាតិប្រយុទ្ធនឹងជំងឺមហារីក ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៤-២០៣៣។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានកសាងឡើងដើម្បីឆ្លើយតបតម្រូវការសុខភាពរបស់ ប្រជាពលរដ្ឋ តាមផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ របស់ក្រសួងសុខាភិបាល ព្រមទាំង មានការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិជាច្រើនលើក មុននឹងសម្រេចបាន នូវផែនការចុងក្រោយសម្រាប់ការផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


