Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយដែលកម្ពុជាយកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូការណូ ដាក់ជាឈ្មោះមហាវិថី

បានផុស

នៅ

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធី រិទ្ធ ឱ្យដឹងថា ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ពាន់ ម៉ាហារ៉ានី រីករាយដែលកម្ពុជា យកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី  ស៊ូ ការណូ ប្រសិទ្ធនាមលើមហាវិថី។ លោកស្រី បង្ហាញក្ដីរីករាយបែបនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រាប់លោកស្រីថា កាលពីឆ្នាំ២០២៣ មុនរៀបចំខួប ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចយកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ដាក់ឈ្មោះផ្លូវមួយខ្សែប្រវែងជាង៦គីឡូម៉ែត្រ ជា«មហាវិថី ស៊ូ ការណូ» និងយកឈ្មោះអតីតរដ្ឋមន្ត្រីការបរទេស អាលី អាឡាតាស់ ដាក់ឈ្មោះផ្លូវមួយខ្សែជាង៥គីឡូម៉ែត្រជា«មហាវិថីអាលី អាឡាតាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជ្រាបថា កម្ពុជា  និងឥណ្ឌូណេស៊ី ចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៩ ដែលមកដល់ឆ្នាំ២០២៥នេះ ទំនងទំនងប្រទេសទាំងពីរឈានដល់វ័យ៦៦ឆ្នាំ។ ក្នុងពេលកម្ពុជាជួបប្រទះសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី​ ស៊ូ ការណូ និងជាពិសេសរដ្ឋមន្ត្រីការបរទេស អាលី អាឡាតាស់ បានប្រឹងប្រែងសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

បើតាមអ្នកនាំពាក្យលោក ជា ធីរិទ្ធ នៅចំពោះមុខប្រធានរដ្ឋសភាឥណ្ឌូណេស៊ី គឺសម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបានបន្តរហូតមកទល់នឹងពេលនេះ និងអរគុណដល់ឥណ្ឌូណេស៊ី ដែលបានជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា ។

គួរឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលយល់ព្រមឱ្យប្រសិទ្ធនាមផ្លូវបេតុងអារម៉េចំនួន២ខ្សែ ដែលខ្សែទី១ ប្រវែង៦ ២០១ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ដល់គល់ស្ពានព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” និងខ្សែទី២ ប្រវែង៥ ៣៥៤ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក ដល់រង្វង់មូលមហាវិថីឈ្នះ ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី កាលពីខែមិថុនា ឆ្នាំ២០២៤ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា សម្រេចយកឈ្មោះឥស្សរជនជាន់ខ្ពស់ឥណ្ឌូណេស៊ីប្រសិទ្ធនាមមហាវិថីដូច្នេះ គឺដើម្បីជាការតបស្នងសងគុណចំពោះអ្នកទាំងពីរដែលបានដើរតួនាទីស្វែងរកដំណោះស្រាយសន្តិភាពដល់កម្ពុជា។

តាមរយៈជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ពាន់ ម៉ាហារ៉ានី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ បានអញ្ជើញលោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយនៅពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនោះផង។

តាមអ្នកនាំពាក្យ លោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយកសំណើរបស់សម្ដេចតេជោ ហើយសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដោយនឹងនាំម្ដាយខ្លួនមកទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីអញ្ជើញសម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា។

អំឡុងជំនួបពិភាក្សានេះដែរ សម្ដេចតេជោ និងប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ និងស្នើឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ វិនាទី មុន

ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយដែលកម្ពុជាយកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូការណូ ដាក់ជាឈ្មោះមហាវិថី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អនុ​ប្រធានាធិបតី​អាមេរិក រិះគន់ថា រុស្ស៊ីទាមទារ​ច្រើន​ពេក​ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

សេដ្ឋកិច្ច៥ នាទីutes មុន

អ្នកជំនាញអះអាង​ តម្លៃមាសមាននិន្នាការកើនឡើង

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ABA ពង្រឹងការគាំទ្រកិច្ចការមនុស្សធម៌តាមរយៈការបរិច្ចាគ ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

បទយកការណ៍៖ ពិធីសែនក្របីជូនអ្នកតាដើម្បីព្យាបាលជំងឺរបស់ជនជាតិភាគតិចនៅរតនគិរី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម