ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ចាត់ឲ្យយកអំណោយជូនគ្រួសារពួកគាត់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.កខណ្ឌដូនពេញ បានចាត់ឲ្យមន្ត្រី នាំយកថវិកា និង គ្រឿងឧបភោគបរិភោគជូន គ្រួសារ សមាជិក ស.ស.យ.ក សង្កាត់ផ្សារថ្មីទី៣ ដែលមានផ្ទុកជំងឺ Covid-19 ។

ជាក់ស្តែងនាល្ងាចថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទី លោក សុក ពិសី អនុប្រធានអចិន្ត្រៃយ៍ ស .ស .យ .ក ខណ្ឌ បាននាំយក ថវិកា និង គ្រឿងឧបភោគបរិភោគជូនដល់ ក្រុមគ្រួសារ កញ្ញា គង់ សៅវុត្ថា សមាជិក ស .ស .យ .កសង្កាត់ផ្សារថ្មីទី៣ ដែលមានផ្ទុកមេរោគ Covid-19 ហើយត្រូវបានខាងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះមកយកគាត់ទៅព្យាបាលនៅល្ងាចនោះផងដែរ។

អំណោយសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ជូនគ្រួសារគាត់ ដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះរួមមាន :
-ថវិកាចំនួន ៤០០,០០០៛
-អង្ករ០២បាវស្មើ ៥០ គីឡូ
-មី៤កេស
-សាប៊ូ៤ដុំ
-ទឹកសុទ្ធ៨យួរស្មើ៤កេស
-ទឹកត្រី១យួរ
-ទឹកស៊ីអ៊ីវ ១យួរ

ក្នុងនោះដែរ លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មីទី៣ និងជាប្រធាន ស .ស .យ .ក សង្កាត់ បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ២៥ គីឡូ រួមនឹងថវិកា ចំនួន ១០០,០០០រៀល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាជ្ញាធរផ្ដល់អំណោយដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន២ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


