ព័ត៌មានជាតិ
ជ្រូករស់ ១៨៥ ក្បាល នាំចូលពីប្រទេសថៃត្រូវបានអាជ្ញាធរបង្ក្រាប
កាលពីវេលាម៉ោង២និង៤៥នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកម្លាំងវរយោធា៥១៣ បានចុះស្ទាក់ចាប់បានសត្វជ្រូករស់ចំនួន២ករណីសរុប១៨៥ក្បាល។

លោក តាន់ ផាន់ណារ៉ា បានប្រាប់ឲ្យដឹងថា ករណីទី១ លោកនិងក្រុមការងារបានចុះឃាត់រថយន្ត២គ្រឿងម៉ាក ភីកអាប់ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ច-១៤៧៣ ភ្នំពេញ២ និងរថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌លឿង មានស្លាកលេខភ្នំពេញ2AF 8339 ១៥កៅអីបានលួចដឹកសត្វជ្រូករស់ចំនួនក្បាល៧៤ និងករណីទី២ ម៉ូតូសន្តោងរឺម៉កចំនួន២គ្រឿង គ្មានស្លាកលេខលួចដឹកជ្រូករស់ចំនួន១១១ក្បាលសរុបទាំងរថយន្តនិងរឺម៉កទាំង២ករណីខាងលើមានចំនួនសត្វជ្រូក១៨៥ក្បាលដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកដើមស្វាយ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បម្រុងនឹងយកទៅចែកចាយ លក់នៅស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ និង១ករណីទៀតនៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ប្រភពបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជ្រូករស់ទាំង១៨៥ក្បាលនោះត្រូវបានក្រុមការងារយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ បន្ទាប់ពីមន្ត្រីជំនាញយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វបន្តខ្លាចមានជំងឺប៉េស្តជ្រូកអាហ្វ្រិច ។

ក្នុងនោះលោកបានជម្រាបជូនដល់ពាណិជ្ជករឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ចំណុចសម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវឲ្យក្រុមហ៊ុនមានទីតាំងធ្វើចត្តាឡីស័កនៅកន្លែងនាំសត្វចេញចូលដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដើម្បីជៀសវាងនូវការនាំជម្ងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


