Connect with us

ព័ត៌មានជាតិ

ស្រ្តីម្នាក់​ស្លាប់ ដោយ​កូវីដ១៩ នៅ​​ខណ្ឌឫស្សីកែវ ទើបចូល​សម្រាកពេទ្យបាន​៦​ម៉ោង

បានផុស

នៅ

ករណីស្រ្តីម្នាក់​វ័យ ៧២ ឆ្នាំ ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវរាជធានី​ភ្នំពេញ​​កាលពីរសៀលថ្ងៃទី​២៧ ខែមីនា​នេះ​ ទើបតែ​បានសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​​៦​ម៉ោង​ប៉ុណ្ណោះ។​ ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​កាល់ម៉ែតពិនិត្យព្យាបាល​នៅ​ម៉ោង​ ៧:៥៦នាទី ហើយ​ត្រូវបានយកសំណាកនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា មាន​វិជ្ជមានកូវីដ១៩។ បន្ទាប់មក​អ្នកជំងឺត្រូវបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត វេលាម៉ោង ១១:២៦នាទី ។ ដោយសារស្ថានភាពអ្នក​ជំងឺកាន់តែធ្ងន់ធ្ងរ​​ឡើងៗ អ្នក​ជំងឺបាន​ស្លាប់នៅម៉ោង ១៣:៤៤នាទីរសៀល​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

អានពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម