Connect with us

ព័ត៌មានជាតិ

ម្ចាស់​​យីហោ​ហាងអាហារ​​ធំមួយ ​​បន្ត​បើក​លក់​ជម្នះ​កូវីដ តែ​សុំ​ឲ្យ​ម្ចាស់ទីតាំង​បញ្ចុះ​ថ្លៃឈ្នួល

បានផុស

នៅ

ជំងឺកូវីដ១៩ដែលបានអូសបន្លាយពេលជាងមួយឆ្នាំនៅប្រទេសកម្ពុជា និងនៅលើពិភពលោក បានបង្កផលប៉ះពាល់​ជាច្រើនដល់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ។ អាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែមិនមានលទ្ធភាព បង់ថ្លៃឈ្នួលទីតាំង ឫចំណាយលើប្រាក់ខែបុគ្គលិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច សុខលី គឺជាប្រធានក្រុមហ៊ុន CBM ដែលជាក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្ម​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន CBM នៅតែ​​បន្ត​ប្រតិបត្តិការ​​ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩​។​

លោក គួច សុខលី មានប្រសាសន៍ថា អាជីវកម្ម​របស់លោក​នៅតែបើកទៅមុខ​​ ព្រោះ​មិន​ចង់ឃើញសេដ្ឋកិច្ចរាំងស្ទះ ទោះត្រូវ​ខាត​បង់​ខ្លះ និងចង់​ឲ្យ​អន្តរជាតិមើលឃើញថាកម្ពុជានៅតែអាចគ្រប់គ្រងជំងឺកូវីដ១៩បាន។

លោកបន្ត​ថា ដោយសារ​មានការជួយជ្រោម​ជ្រែងពីរាជរដ្ឋាភិបាល ការលើកទឹកចិត្តពីម្ចាស់អាជីវកម្ម និងបុគ្គលិក លោក​សង្ឃឹមថាជំងឺកូវីដ១៩នឹងបាត់ទៅវិញក្នុងពេលអនាគតដ៏ខ្លី។

ដើម្បីអាចដំណើរការអាជីវកម្មបានយូរអង្វែង និងដោយរលូន លោក គួច សុខលី បានសំណូមពរដល់ម្ចាស់ទីតាំងជួលទាំងអស់មេត្តាបន្ធូរបន្ថយថ្លៃឈ្នួលដល់អាជីវកម្ម​ក្នុង​ស្ថានភាព​វិបត្តិនេះ។

លោក គួច សុខលី លើកហេតុផលថា ដើម្បីជាការរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យនៅតែដំណើរការ ម្ចាស់ទីតាំងជួលគួរពិចារណាបន្ធូបន្ថយថ្លៃឈ្នួលខ្លះដល់អាជីវកម្ម ពីព្រោះពេលខ្លះអាជីវកម្មត្រូវខាតបង់ប្រាក់ចំណូលដោយសារតែគ្មានអតិថិជន ឫអតិថិជនមានការថយចុះជាដើម។ នៅក្នុងបរិបទនេះ ប្រសិនបើអាជីវកម្មត្រូវបិទទ្វារ ដូច្នេះម្ចាស់ទីតាំងក៏ត្រូវបាត់បង់ថ្លៃឈ្នួលទាំងអស់ តែប្រសិនបើម្ចាស់ទីតាំងអាចបញ្ចុះតម្លៃត្រឹម៥០% នោះអាជីវកម្មទាំងអស់នៅតែអាចបន្តដំណើរការទៅមុខ​រីកចម្រើនជាមួយ​គ្នា។

លោក គួច សុខលី បានបន្តថា អំឡុងកូវីដ១៩ លោកបានជួបបងប្រុសម្នាក់ ដែលមានទីតាំងជួលនៅខេត្តសៀមរាប ដោយមានការយោគយល់ដល់ពាណិជ្ជករ ហើយថាក្នុងរយៈពេលកំណត់ណាមួយ លោកមិនយកថ្លៃឈ្នួលដល់អាជីវកម្មដែលកំពុងជួលទីតាំងរបស់លោកនោះទេ។ នេះជាការយោគយល់ និងការរួមចំណែកមួយដ៏ធំរបស់លោកដើម្បីបន្ធូបន្ថយសម្ពាធដល់ពាណិជ្ជករ ដែលកំពុងជួបការលំបាក។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន CBM មានសាខាជាង៤០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ក្នុងនោះមានទាំងម៉ាកនាំចូលពីបរទេសដូចជា Tous Les Jours និង Domino’s Pizza និងម៉ាកដែលបង្កើតឡើងក្នុងស្រុកដូចជា The Asian Kitchen។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៧ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម