ព័ត៌មានជាតិ
សម្ដេចធិបតី៖ យើងមិនអន់ទេ! យើងអាចកសាងអង្គរបានសំខាន់គឺមានឱកាស
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីមោទនភាពដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលគ្មានអ្វីសោះរហូតខ្ពស់មុខមាត់ដូចសព្វថ្ងៃ ដោយថាទាំងនេះគឺបានដោយសារធនធានមនុស្សរបស់កម្ពុជានិងឱកាសដែលកូនខ្មែរទទួលបានក្រោយបញ្ចប់សង្គ្រាម។

ថ្លែងពីទីក្រុងតូក្យូប្រទេសជប៉ុនក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទីនោះព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងពីភាពខ្លាំងរបស់កូនខ្មែរដែលអាចប្រើប្រាស់បច្ចេកវិទ្យា សរសេរកូដ និងចេញទៅប្រកួតនៅបរទេសឈ្នះជាបន្តបន្ទាប់ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែល្បី។ សម្ដេចថាទោះបីជាពេលនេះកម្ពុជានៅមិនទាន់ល្អឥតខ្ចោះតែរដ្ឋាភិបាលនឹងខិតខំបង្កើនសមត្ថភាពជួយដល់ធនធានមនុស្សក្នុងប្រទេសបន្ថែមទៀតដែរ។
សម្ដេចថា៖ «ខ្មែរយើងអត់អន់ទេ! យើងកសាងអង្គរកសាងអីបានសំខាន់មានឱកាសអ៊ីចឹងហើយពេលដែលយើងចប់សង្គ្រាមយើងខិតខំរៀនសូត្រកូនខ្មែរយើងប្រព័ន្ធអប់រំយើងកាន់តែល្អ។ ទោះបីមិនល្អឥតខ្ចោះតែយើងនឹងខំប្រឹង»។

សម្ដេចធិបតីបន្ថែមថា ជាការពិតទោះបីកម្ពុជានៅមានកម្រិតនៃសមត្ថភាពជាច្រើនក្ដីតែក្នុងនាមជាជាតិខ្មែរត្រូវមានមោទនភាពនូវអ្វីដែលយើងសម្រេចបានរហូតមកដល់ពេលនេះ។
កម្ពុជាទទួលបានសន្ដិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានបង្រួបបង្រួមជាតិខ្មែរឱ្យទៅជាជាតិតែមួយមានរដ្ឋាភិបាលតែមួយឡើងវិញ តាមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាឱកាសបើកផ្លូវឱ្យកម្ពុជារីកចម្រើន ប្រជាជនមានស្ថានភាពប្រសើរ មានឱកាសរៀនសូត្រ ពង្រឹងនូវធនធានមនុស្សរបស់ជាតិជួយដល់ជាតិមានការអភិវឌ្ឍន៍។ បច្ចុប្បន្នយុវជនកម្ពុជាជាច្រើនមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងបានទទួលនូវលទ្ធផលជាទីមោទនដល់ជាតិជាបន្តបន្ទាប់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី