សេដ្ឋកិច្ច
រដូវប្រមូលផលមៀនប៉ៃលិនហៀបនឹងបញ្ចប់ ជាមួយនឹងទិន្នផល ទីផ្សារតម្លៃល្អ
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ នេះថា រដូវប្រមូលផលផ្លែមៀនប៉ៃលិនជិតបញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃមានភាពល្អប្រសើរដែលក្រុមហ៊ុនបានចុះកិច្ចសន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះផ្លែមៀន សរុប៤៩២០ហិកតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន៤១២០ហិកតា ដែលមានបរិមាណប្រមូលផល បានចំនួន៦១៨០០តោន។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

យោងតាមក្រសួងកសិកម្ម គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបានការនាំចេញផ្លែមៀនទៅប្រទេសចិនចំនួន ១៥ ៩៤២ តោន កើនឡើង ៣៦,១៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស