ព័ត៌មានជាតិ
ក្នុងអាណត្តិនេះឬអាណត្តិក្រោយ មណ្ឌលសុខភាពនៅទូទាំងប្រទេសអាចព្យាបាល២៤ម៉ោង
ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល រាជរដ្ឋាភិបាលបានត្រៀមផែនការពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក តាមរយៈការពង្រឹងសមត្ថភាពបុគ្គលិកពេទ្យ និងបំពាក់បរិក្ខា ដែលអាចផ្តល់សេវាព្យាបាលអ្នកជំងឺ ២៤ម៉ោង នៅទូទាំងប្រទេស។

ឆ្លើយបំភ្លឺចំពោះមតិយោបល់ទៅកាន់សមាជិកព្រឹទ្ធសភា រដ្ឋសភា ពាក់ព័ន្ធនឹងគោលនយោបាយ ប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល ក្នុងអង្គប្រជុំសមាជ រដ្ឋសភា និងព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងមករដ្ឋបានដាក់គោលដៅក្នុងការគ្រប់ដណ្តប់ផ្នែកសុខភាពជាសាកលរួចមកហើយ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។
សម្តេចបន្ថែមថា នៅគោលដៅបន្ទាប់ គឺការពង្រឹងអភិបាលកិច្ចនៃសេវា នៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក គឺធ្វើយ៉ាងដើម្បីឈានទៅដល់ការព្យាបាល ២៤ម៉ោង ទូទាំងប្រទេស នៅគ្រប់មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ក្នុងមួយអាណត្តិនេះ ឬរហូតដល់អាណត្តិក្រោយ។ សម្តេចបញ្ជាក់ថា៖ «មកដល់ម៉ោងនេះ យើងបានត្រៀមមួយចំនួនរួចទៅហើយ យើងត្រូវការបំពេញបុគ្គលិកពេទ្យ ដែលជាអាទិភាព ដើម្បីបំពេញនៅតាមមូលដ្ឋាន និងពេទ្យបង្អែកស្រុក»។
«ហេតុអ្វីបានជាយើងយកមូលដ្ឋានមណ្ឌលសុខភាពពេទ្យបង្អែកស្រុក ពិតណាស់ពេទ្យថ្នាក់ជាតិយើងធ្វើ សម្រាប់ជំនាញសំខាន់ៗ ដូចជាការព្យាបាលបេះដូង មហារីក បន្ទាប់មកពេទ្យតំបន់ ប៉ុន្តែថ្នាក់មូលដ្ឋាននេះសំខាន់ណាស់ ប្រជាជននៅខេត្តដាច់ស្រយាលអត់មានទេ»។ នៅទីប្រជុំជនអាចមានគ្លីនីកឯកជនច្រើន ប្រជាពលរដ្ឋអាចព្យាបាលច្រើន ប៉ុន្តែនៅតាមខេត្តដាច់ស្រយាលគឺត្រូវពង្រឹងពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព»។

សម្តចធិបតី បញ្ជាក់ទៀតថា៖«ហេតុនេះហើយបានជារាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ហើយនៅក្នុងការពង្រឹងអភិបាលកិច្ចនេះ យើងគ្រោងចំណាយ ១២លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៅលើថវិកា ដែលបានវិភាជន៍ទៅឱ្យវិស័យសុខាភិបាល តាំងពីឆ្នាំ ២០២៤ទៅ ២០២៧ ៤ឆ្នាំនេះ សរុប ៤៨ លានដុល្លារ ដែលគ្រោងដាក់ដើម្បីពង្រឹងសមត្ថភាពពេទ្យ មណ្ឌលសុខភាពអាចព្យាបាល ២៤ម៉ោង។ នេះមិនមែនគ្រាន់តែជាគោលនយោបាយទេ តែយើងបានវិភាជន៍ថវិកាជាក់ស្តែង»។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការពង្រឹងសម្ភារ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបានចំណាយ ៦០ពាន់លានរៀលសម្រាប់ឆ្នាំនេះបន្ថែម ដើម្បីកសាង និងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលសុខភាព និងពេទ្យបង្អែក ក្នុងនោះមាន ២៦គម្រោង និង ១៤ រាជធានី-ខេត្ត ដើម្បីបង្កើនសមត្ថភាព។

សម្តេចធិបតី ឱ្យដឹងទៀតថា៖«ខ្ញុំបានសម្រេចបង្កើន ១៨ លានដុល្លារ ផ្តល់ឱ្យសម្រាប់ឆ្នាំ ២០២៥នេះ ដើម្បីបង្កើនសមត្ថភាពពេទ្យបង្អែកស្រុក សម្រាប់ធ្វើទំនើបកម្ម និងបំពាក់សម្ភារ កន្លែងវះកាត់នេះគឺជាកិច្ចការសំខាន់សម្រាប់ជួយប្រជាពលរដ្ឋ។ បើកន្លែងវះកាត់នៅពេទ្យបង្អែកស្រុក អត់គ្រប់គ្រាន់ទេ ពលរដ្ឋអាចស្លាប់»។ សម្តេចសង្កត់ធ្ងន់ថា ដើម្បីអាយុជីវិតប្រជាជន រាជរដ្ឋាភិបាលឆ្នាំនេះ សុខចិត្ត កាត់បន្ថយគម្រោងថវិកាមួយចំនួនពីការជួសជុលផ្លូវ និងគម្រោងមិនចាំបាច់ យកមកបង្វែរមកពង្រឹងនៅតាមមន្ទីរពេទ្យ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


