នយោបាយ
ប្រធានសភាសង្ឃឹមថាចិននឹងជួយពង្រឹងសន្តិសុខ និងស្ដារសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ
ប្រធានសភាសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញពីក្ដីសង្ឃឹមរបស់សម្ដេចចំពោះប្រទេសចិន ដោយជឿថាប្រទេសនេះនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងសុខសន្ដិភាពពិភពលោក និងស្ដារសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាន វិនពីន នៅវិមានសភាជាតិព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចសភាធិបតី ឃួន សុដារី បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតពិគ្រោះយោបល់នយោបាយប្រជាជនចិន និងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនកាលពីពេលថ្មីនេះ ដោយបង្ហាញពីភាពរឹងមាំ និងទិសដៅវិបុលភាពរបស់ចិនទាំងពេលនេះ និងពេលខាងមុខ។
សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាប្រទេសចិន និងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសុខសន្តិភាពពិភពលោក និងស្តារសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ លើកកម្ពស់យន្តការពហុភាគីនិយម ដែលជាខែលសម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចការពារអធិបតេយ្យនិងជំរុញការអភិវឌ្ឍរបស់ខ្លួន។

សម្ដេចក៏បានថ្លែងអំណរគុណចំពោះជំនួយនានារបស់ប្រទេសចិនដែលបានជួយកម្ពុជាឱ្យមានការអភិវឌ្ឍ និងរីកចម្រើនដូចបច្ចុប្បន្ន។ ក្រៅពីនេះប្រទេសចិនក៏ជាភាគីមួយដ៏សំខាន់ក្នុងការសម្របសម្រួលដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃផងដែរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាន វិនពីន បានលើកឡើងថា ប្រទេសចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន «មិនប្រែប្រួល» ឡើយ និងមិនត្រឹងតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្ដែបានបង្ហាញជាលទ្ធផលជាក់ស្ដែង។
សម្រាប់ជម្លោះកម្ពុជា-ថៃវិញ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថាចិននឹងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ។

ប្រទេសចិនជាមហាអំណាចពិភពលោកមួយដែលកំពុងរីកចម្រើនបន្តបន្ទាប់ ប្រទេសនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ពិភពលោកតាមរយៈអំណាចសេដ្ឋកិច្ច យោថា ការទូត និងភាពជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


