ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ប្រជុំដាក់ផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត
មុនពេល ក្នុងពេល និងក្រោយពេលជួបគ្រោះមហន្តរាយ គឺយើងត្រូវមានធនធាន និងមធ្យោបាយគ្រប់គ្រាន់ ជាការឆ្លើយតបសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ។
ការលើកឡើងបែបនេះ ធ្វើឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែរ លោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់ឆ្លងសេចក្តីព្រាងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ។

លោក វ៉ា ថន មានប្រសាសន៍បន្តថា មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក អង្គការដៃគូ និងមន្ត្រីលេខាធិការដ្ឋានខេត្ត គឺជាធាតុចូលយ៉ាងមានសារៈសំខាន់ទៅក្នុងផែនការ សំដៅរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
លោក ក៏បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ សូមជួយពិនិត្យ និងផ្ដល់យោបល់បន្ថែមទៅលើសេចក្ដីព្រាងផែនការបន្ថែមទៀត មុននឹងខេត្តដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។

លោក ទីវ សុផែន សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើបទបង្ហាញអំពីសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដែលទម្រង់នៃការផែនការទាំងពីរនោះ គឺរៀបចំឡើងស្របគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានប្រមូលធាតុចូលពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក និងអង្គការពាក់ព័ន្ធក្នុងខេត្ត។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានវត្តមានចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ អភិបាល អភិបាលរងក្រុងស្រុក នាយកសាខាកាកបាទក្រហមខេត្ត អង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ