ព័ត៌មានជាតិ
លោក ម៉ាក្រុង ប្រាប់សម្ដេចធិបតីថា បារាំងអាចឱ្យឯកសារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បើចាំបាច់
ក្នុងជំនួបនៅទីក្រុងនីសប្រទេសបារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជា និងថៃ ដើម្បីស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់។ នេះបើតាមការឱ្យដឹងពីលោក តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០២៥។

ប្រធានាធិបតី ម៉ាក្រុង ប្រាប់សម្ដេចធិបតី ដូច្នេះ បន្ទាប់ពីសម្ដេចធិបតី ពន្យល់សមភាគីបារាំងអំពីរឿងរ៉ាវដែលកងទ័ពថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា និងជំហររបស់កម្ពុជា ក្នុងការរក្សាសន្តិភាព មិនចង់ធ្វើសង្គ្រាម ការដាក់បណ្ដឹងអំពីវិវាទព្រំដែនទាំងបួន គឺតំបន់មុំបី ប្រាសាទមាន់ធំ តាមាន់តូច និងតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ វាស់វែងបោះបង្គោលព្រំដែនជាមួយថៃឱ្យចប់ និងបន្តធ្វើជាមិត្តល្អជាមួយប្រទេសថៃ ដើម្បីប្រយោជន៍ប្រជាជន។

លោក តាន់ ហ្សង់ ហ្វ្រង់ស័រ ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖« ប្រធានាធិបតីបារាំង ម៉ាក្រុង បានថ្លែងបញ្ជាក់ថា បារាំង អាចជួយសម្របសម្រួលជាអាទ៍តាមរយៈការផ្ដល់ឯកសារ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់។ »។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ អះអាងថា គោលបំណងដែលសម្ដេចប្រាប់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង គឺដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជាហើយគ្មានចេតនា ចង់បានអ្វីពីបារាំងឡើយ។

គួរឱ្យដឹងថា អំឡុងពេលដាក់អាណានិគមនៅកម្ពុជា រយៈពេល៩០ (១៨៥៣-១៩៥៣) រដ្ឋបាលអាណាព្យាបាលបារាំងនៅកម្ពុជា បានគូសផែនទី ជាក់លាក់មួយ ដើម្បីកំណត់ព្រំដែនរវាងកម្ពុជា ថៃ ក្នុងចេតនាបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ អូសបន្លាយជាច្រើនឆ្នាំ។ ក្រោមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ ទឹកដីកម្ពុជាជាច្រើនដែលសៀមដណ្តើមយកទៅ កាន់ កាប់ដោយខុសច្បាប់ត្រូវបានទាមទារត្រឡប់មកវិញ។ សន្ធិសញ្ញា បារាំង-សៀម ដែលបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ ១៩០៧ ដោយស្ដេចថៃ ព្រះនាម ជូឡាឡុងកន ឬស្តេចរាមាទី៥ នៅពេលនោះ មិនបានតវ៉ាអ្វីនោះឡើយ។

ក្រោយក្រោយកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ ថៃចាប់ផ្តើម ឈ្លានពានដឹកដីកម្ពុជា ដោយអះអាងថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ គឺស្ថិតក្នុងទឹកដីថៃ បំពាននិងការចុះហត្ថលេខាដោយស្ដេចរបស់ខ្លួន រហូតលើកទ័ពឈ្លានពានកម្ពុជា ប៉ុន្តែបានទ័ពទៅវិញនៅឆ្នាំ១៩៦២ ក្រោយចាញ់ក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ។

បន្ទាប់មកនៅឆ្នាំ២០០៨ ក្រោយកម្ពុជា ជោគជ័យលើការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គយូណេស្កូ ថៃបានគូសផែនទីមួយដោយខ្លួនឯងបំពានផែនទីដែលបារាំងបន្សល់ទុក ដោយអះអាងថា នៅក្នុងសេចក្តីសម្រេចឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ មិនបានកំណត់ច្បាស់ពីតំបន់ជុំវិញប្រាសាទ ព្រះវិហារនៅឡើយ។

ការបំពាននេះ បង្កចេញជាភ្លើងសង្គ្រាមពីតូចទៅធំ រយៈពេលជាង៣ឆ្នាំ ទើបបញ្ចប់ទៅវិញដោយសារតែកម្ពុជាស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីការឆ្នាំ១៩៦២ឡើងវិញ។ ជាលទ្ធផល តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានបកស្រាយថា តំបន់ជុំវិញប្រាសាទព្រះវិហារ ដែលថៃ ទាមទារ គឺស្ថិតក្រោមអធិបតេយ្យភាពដែនដីស្របច្បាប់របស់កម្ពុជា។

កាលពីឆ្នាំ២០១១ នៅក្នុងដំណើររឿងក្ដីប្រាសាទព្រះវិហារ នៅតុលាការអន្តរជាតិ បារាំងក៏ធ្លាប់បានផ្ដល់កម្រងផែនទីស្តីពីព្រំដែនកម្ពុជាថៃ ដែលបារាំងបានធ្វើរួមគ្នា ក្នុងពេលបារាំងដាក់អាណានិគមនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ