ព័ត៌មានជាតិ
រដ្ឋបាលឃុំជ្រោយបន្ទាយ សម្រេចសមិទ្ធផលធំ ៣ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
ឃុំជ្រោយបន្ទាយ គឺជាឃុំមួយក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលមាន ៧ភូមិ។
ពាក់ព័ន្ធការអភិវឌ្ឍឃុំឆ្នាំ២០២៥ លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ បានឲ្យដឹងថា តាមរយៈការប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំ រដ្ឋបាលឃុំជ្រោយបន្ទាយ បានបែងចែកកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាល ទម្លាក់មកជា ៣ ចំណែក៖ ទី១ ជួសជុលផ្លូវគ្រួសធម្មជាតិ, ទី២ ស្ដារអាងទឹកធម្មជាតិ និងទី៣ ធ្វើផ្លូវបេតុង។
ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់មកដើម្បីអភិវឌ្ឍន៍ឃុំ គឺឃុំបានធ្វើការផ្សព្វផ្សាយទៅដល់តាមមូលដ្ឋានភូមិ ហើយរដ្ឋបាលឃុំ ក៏មានប្រជុំអនុម័តនៅក្នុងគណ:កម្មាការឃុំ ធ្វើម៉េចបែងចែកឲ្យចំគោលដៅគម្រោងណាដែលជាអាទិភាព និងប្រជាពលរដ្ឋអាស្រ័យផលច្រើនជាងគេ។

លោក បន្តថា គម្រោងមូលនិធិឃុំមិនអាចធ្វើផ្លូវណាមួយធ្វើដដែលៗនោះទេ ពោលគឺរដ្ឋបាលឃុំបានបែងចែកថវិកាជា ៣ កញ្ចប់ បើសិនជាឃុំយកកញ្ចប់ថវិការឃុំ ទៅធ្វើផ្លូវបេតុងទាំងអស់ មិនងាយបានតភ្ជាប់ពីភូមិមួយទៅភូមិមួយទេ។ ដូច្នេះ ឃុំត្រូវបែងចែកដកយកថវិកាមួយចំណែកធ្វើផ្លូវគ្រួសក្រហម ដែលកំពុងអនុវត្តន៍ ដើម្បីងាយស្រួលតភ្ជាប់ ពីភូមិមួយទៅភូមិមួយ ងាយស្រួលឲ្យប្រជាពលរដ្ឋមកទទួលសេវានៅរដ្ឋបាលឃុំ។

ដោយឡែក មួយកញ្ចប់ទៀតគឺឃុំបានយកទៅស្ដារអាងទឹកធម្មជាតិ ៥០ ភាគរយ ប៉ុន្តែកន្លងមកអាងទឹកធម្មជាតិក្នុងឃុំមានស្រាប់ហើយ ប៉ុន្តែនារដូវប្រាំងគឺខ្វះខាតទឹកសម្រាប់ប្រើប្រាស់សម្រាប់ស្រែប្រាំង ដូច្នេះហើយទើបគណៈកម្មាការឃុំសម្រេចយកថវិកា ១ កញ្ចប់ទៅស្ដារអាងទឹកធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅពេលរដូវប្រាំង។
តាមរយៈសមិទ្ធផលទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្តសប្បាយរីករាយ និងចូលរួមយ៉ាងសកម្មតាមដានទាំងអស់គ្នា ដើម្បីភាពរសហគមន៍ក្នុងមូលដ្ឋាន៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


