ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងមានភាពល្អប្រសើរ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងអំពាវនាវឲ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងនេះមានភាពរលូនទៅមុខ ជាពិសេសក្រោយពីផលិតសម្ភារអប់រំសុខភាព ក្រសួងបានសហការជាមួយទូរទស្សន៍ជាតិ ដើម្បីផលិតជាវីដេអូអប់រំផ្សព្វផ្សាយឲ្យ បងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយពីការថែទាំសុខភាព និងការពារពីជំងឺកូវីដ-១៩ ។
ការថ្លែងអំពាវនាវបែបនេះរបស់លោកជំទាវ ឱ វណ្ណឌីន បានធ្វើឡើងក្នុងកិច្ចប្រជុំនៃអនុគណៈកម្មការ ចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ តាមរយៈវីដេអូខនហ្វើរេន ( Zoom ) កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្តរតនគិរី រួមទាំងលោកអភិបាលរងខេត្ត លោក អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក នៃអនុគណៈកម្មការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវរដ្ឋលេខាធិកា បានលើកឡើងទៀតថា ក្រសួងសុខាភិបាល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺចង់ឲ្យដំណើរការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩នេះ ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងលឿនជាទីបំផុត ដូចដែលផែនការរបស់រាជរដ្ឋាភិបាលបានគ្រោងទុក គឺត្រូវចាក់បានយ៉ាងតិច ១លានដុសក្នុង១ខែ។ ហើយដើម្បីសម្រេចបានដូចគោលដៅ ក្រសួងសុខាភិបាលគ្រោងនឹង បន្ថែមទីតាំង សម្រាប់ការចាក់វ៉ាក់សាំង ទូទាំងប្រទេសបន្ថែមទៀត ពីលើទីតាំងចាស់ទាំង១០៩ ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។ ហើយបើទីតាំងចាក់វ៉ាក់សាំងថ្មី មានការខ្វះខាតពេទ្យសម្រាប់បម្រើការងារនោះ សូមរាយការណ៍ទៅក្រសួងសុខាភិបាល ព្រោះក្រសួងបានត្រៀមពេទ្យស្ម័គ្រចិត្តរួចជាស្រេចសម្រាប់ការងារនេះ។



ទន្ទឹមនឹងនេះផងដែរលោកជំទាវ ឱ វណ្ណឌីន បានកោតសរសើរ និងលើកទឹកចិត្ត ដល់បុគ្គលិកចាក់វ៉ាក់សាំងទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារ ទោះបីជាមានការខ្វះខាតសម្ភារៈប្រើប្រាស់ សម្រាប់ចុះឈ្មោះអ្នកចាក់វ៉ាក់សាំងចូលប្រព័ន្ធក្ដី បានប្រើទូរស័ព្ទដៃដើម្បីចុះឈ្មោះ ធ្វើយ៉ាងណា ឲ្យតែការងារបានដើរទៅមុខរលូន។ លោកជំទាវបានបន្ថែមថា ក្រសួងសុខាភិបាលនឹងផ្ដល់ជូននូវ ថេបប្លេត Samsung ដែលអាចដាក់ស៊ីមប្រើប្រាស់បានជូន ទីតាំងដែលចាក់វ៉ាក់សាំងទាំងអស់ ដើម្បីឲ្យការងារមានភាពងាយស្រួលជាងមុន។




ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវ ឱ វណ្ណឌីន ក៏បានប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួល យកការចាក់វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ឲ្យបានគ្រប់គ្នាៗ និងត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ! ៣ការពារ! ទើបសហគមន៍របស់យើងអាចរួចផុត ពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ ប្រកាសផ្លូវការពីក្រសួងសុខាភិបាល៖ អ្វីត្រូវដឹងក្រោយចាក់វាក់សាំងរួច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



