Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រកាសជ្រើសរើសកម្លាំងពលកម្មប្រាក់ឈ្នួលទាបបំផុត ៣០០ដុល្លារ និងអត្ថប្រយោជន៍ផ្សេងៗ

បានផុស

នៅ

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ថែម ដើម្បីឆ្លើយតបតម្រូវការការងារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដោយទទួលបានប្រាក់ឈ្នួលទាបបំផុត ៣០០ ដុល្លារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូថង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី​១៤ ខែមិថុនា នេះថា៖«ឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ! តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ត្រូវការជ្រើសរើសកម្មករ-កម្មការិនីចំនួន២,៧០០នាក់ ប្រាក់ឈ្នួលទទួលចាប់ពី ៣០០ដុល្លារ និងមានការលើកទឹកចិត្តផ្សេងទៀត»។

ពលរដ្ឋខ្មែរមានចំណាប់អារម្មណ៍ធ្វើការទំនាក់ទំនងលេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨ ដែលអាចបម្រើការងារនៅទីតាំងស្ថិតនៅ ភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការប្រកាសជ្រើសរើសកម្លាំងពលកម្មនេះ ​ស្របពេលដែលកម្ពុជា-ថៃ កំពុងមានភាពតានតឹងក្នុងជម្លោះព្រំដែន ហើយរីករាលដាលដល់វិស័យផ្សេងទៀត ក្នុងនោះប្រឈមប៉ះពាល់ដល់ពលខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ។

ដើម្បីដោះស្រាយបញ្ហាពលករខ្មែរវិលចូលស្រុកវិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រៀមទទួលពលករខ្មែរ និងដោះស្រាយការងារជូនពួកគាត់ ខណៈកម្ពុជាក៏កំពុងខ្វះកម្លាំងពលកម្មក្នុងស្រុកបើម្រើឱ្យវិស័យសំខាន់ៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅថ្ងៃទី ១៣ ខែ មិថុនា ថា ក្នុងករណីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទជាឯកភាគី កម្ពុជាត្រូវធ្វើ ៖« ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម