ព័ត៌មានជាតិ
ក្រសួងការងារ ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឱកាសការងារមានរាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ដែលជាពលករមកពីប្រទេសថៃ។ ជាក់ស្តែង ខេត្តកំពង់ស្ពឺ មានឱកាសការងារ ៥៨, ៧២៦នាក់ ខេត្តកណ្តាលមាន ៨,៥៣២កន្លែង ខេត្តកំពង់ឆ្នាំមាន ១២, ៣៧១កន្លែង ខេត្តកោះកុងមាន ៧,៧០០កន្លែង ខណៈខេត្តតាកែវមាន ១៤,០០០កន្លែង ខេត្តកំពង់ចាមមាន ១,៩០០ កន្លែង ខេត្តក្រចេះមាន ៦,២៧៦ កន្លែង ខេត្តស្វាយរៀងមាន ២៦,០៤៤ កន្លែង ខណៈរាជធានីភ្នំពេញមានចំនួន ១៦,៨៤៦ កន្លែង។ នេះគឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយរកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថមសម្រាប់ពលករដែលមកពីគ្រួសារក្រីក្រប្រកបដោយការទទួលខុសត្រូវខ្ពស់៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


