ព័ត៌មានជាតិ
ស្ថានទូតប្រាប់ឱ្យពលរដ្ឋខ្មែរនៅអ៊ីរ៉ង់ប្រុងប្រយ័ត្នពីសុវត្ថិភាព ខណៈមានការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់-អ៊ីស្រាអែល
ខណៈការវាយប្រហារគ្នាដោយប្រដាប់អាវុធរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នៅបន្តកាន់តែក្តៅឡើងនោះ ស្ថានទូតកម្ពុជា បានប្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសទាំងពីរនេះបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់។

ស្ថានទូតកម្ពុជាប្រចាំប្រទេសអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានចេញសេចក្ដីអំពាវនាវ ដល់ពលរដ្ឋខ្មែរទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១៩ ខែមិថុនានេះ ថា «សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ»។

ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ ស្ថានទូតប្រាប់ឱ្យពលរដ្ឋខ្មែរទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងញូវដែលី ដែលមានលោក ហួន សុផាណារ៉ា លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 88 60 899 106 /+855 10 998 654 (WhatsApp/Telegram) និងលោក គឹម គង់ លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 96 54 737 536 /+855 88 700 4904 (WhatsApp/Telegram) ព្រមទាំងតាមរយៈ Email ស្ថានទូត៖ [email protected]។
ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ស្ថានទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា ក៏បានអំពាវនាវដូចគ្នាផងដែរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល។

ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល គឺអាចទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា តាមរយៈទូរស័ព្ទលេខ៖ +90 534 459 9689/+855 87 656 262 (Telegram/Whats App) និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំអ៊ីស្រាអែល តាមរយៈទូរស័ព្ទលេខ៖ +972 52-606-3333 (Whats App)។
គួរជម្រាបថា ជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង ដោយការវាយប្រហារសងសឹករវាងប្រទេសទាំងពីរមានទ្រង់ទ្រាយធំ បើកចំហដោយផ្ទាល់ និងបានបន្តអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥មក និងមិនទាន់បញ្ចប់នៅឡើយនាពេលនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


