ព័ត៌មានជាតិ
ជាថ្ងៃសោកសៅបំផុត ត្រឹម ២៤ម៉ោង ជនរួមជាតិយើង ៣ នាក់ បានស្លាប់ដោយសារកូវីដ១៩
ប្រទេសកម្ពុជាបានជួបថ្ងៃដ៏សោកសង្រេងបំផុត ដែលកាលពីម្សិលមិញមានអ្នកស្លាប់ដល់ទៅ ០៣ នាក់ដោយសារកូវីដ ១៩។

ករណីទីមួយគឺទៅលើស្រ្តីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ ០៧ មករា។ ជនរងគ្រោះបានស្លាប់នៅថ្ងៃ ៣១ មីនា ២០២១ វេលាម៉ោង ១០ ៣១ នាទីព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ស្រ្តីរងគ្រោះបានតេស្តមានវិជ្ជមានកូវីដ ១៩ នៅថ្ងៃ ២៦ មីនា និងត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បើតាមការបញ្ជាក់របស់គ្រូពេទ្យ ជនរងគ្រោះមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារកូវីដ១៩។
ករណីទី ២ គឺស្រ្តីវ័យក្មេងបំផុតអាយុទើប ២៨ ឆ្នាំ ក៏បានស្លាប់ដោយសារកូវីដ ១៩ កាលពីម្សិលមិញ។ ជនរងគ្រោះមានលំនៅនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះបានទទួលមរណភាពនៅថ្ងៃ ៣១ មីនា វេលាម៉ោង ១៤ ៤០ នាទីរសៀល។
បើតាមការបញ្ជាក់ពីគ្រូពេទ្យ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូង ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមដំណាក់កាលចុងក្រោយ។
អ្នកជំងឺបានតេស្តឃើញមេរោគកូវីដនៅថ្ងៃ ៣០ មីនា និងចូលសម្រាកពេទ្យបានតែមួយថ្ងៃប៉ុណ្ណោះក៏ទទួលមរណភាព។
ករណីទី ៣ គឺស្រ្តីអាយុ ៥៦ ឆ្នាំម្នាក់ទៀត ក៏បានស្លាប់ក្នុងថ្ងៃតែមួយដោយសារកូវីដ ១៩។ ជនរងគ្រោះមានទីលំនៅនៅសង្កាត់បឹងព្រលិត ខណ្ឌ ០៧ មករា។
ជនរងគ្រោះបានតេស្តឃើញកូវីដ ១៩ នៅថ្ងៃ ២៧ មីនា ២០២១។ ស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ដែលត្រូវក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើម ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារជនរងគ្រោះមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារកូវីដ១៩ ក៏បានទទួលមរណភាពនៅថ្ងៃ ៣១ មីនា ឆ្នាំ ២០២១ នៅវេលាម៉ោង ១៦ ៥០ នាទីល្ងាច៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ