ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កម្ពុជាអាចចាកចេញពីប្រទេសអភិវឌ្ឍតិចតួចត្រឹមឆ្នាំ២០២៩ ទោះជួបបញ្ហាប្រឈម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងអាចចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ ដោយផ្អែកទៅលើបទពិសោធភាពធន់ផ្នែកសេដ្ឋកិច្ច និងសក្តានុពលក្នុងវិស័យសហគ្រាសនៅកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់សម្រេចគោលដៅដ៏ធំនេះ។

នៅក្នុងសារលិខិតអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សម្តេចបញ្ជាក់ថា៖«សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩»។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅនេះ។

ស្របពេលដែលកម្ពុជា បន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុង វិស័យឧស្សាហកម្មកំពុងឈានមុខគេនិងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨ ភាគរយ ក្នុងឆ្នាំ២០២៥ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបាននូវសមិទ្ធផល ថ្មីៗជាច្រើនគួរជាទីសាទរ។ ដ្បិតកំណើននៃធុរកិច្ចមួយចំនួនបានកំពុងថមថយ ហើយការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និង ពាណិជ្ជកម្មអនឡាញកំពុងគំរាមកំហែងដល់ធុរកិច្ចជាប្រពៃណីមួយចំនួន រាជរដ្ឋាភិបាលបានមើលឃើញនូវឱកាសធុរកិច្ចថ្មីៗពីឧស្សាហូបនីយកម្ម ក៏ដូចជាសក្តានុពលនៃការពង្រឹង និងពង្រីកសមត្ថភាពនៃធុរកិច្ចដែលបាន និងកំពុងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី បញ្ជាក់នៅក្នុងសារលិខិតថា៖« ឈរលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គ្នាជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាសដែលត្រូវក្តាប់យក និងទាញប្រយោជន៍ឱ្យបានជាអតិបរមា ជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា ការប្រកួតប្រជែងពីខាងក្រៅ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត ទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី២នេះ ដាស់នូវស្មារតី និងផ្តល់នូវសញ្ញាណ ថាមពល និងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់សហគ្រាសទាំងអស់ត្រៀមខ្លួនតម្រង់ឆ្ពោះទៅរកអនាគត សេដ្ឋកិច្ចមួយដែលរឹងមាំ រីកចម្រើន និងខ្លាំងក្លាទាំងអស់គ្នា៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


