ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យរួមគ្នាជាមួយរាជរដ្ឋាភិបាល បន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ សូមប្ដេជ្ញាចិត្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់កិច្ចការពារឧត្ដមប្រយោជន៍របស់កុមារដែលជាឆ្អឹងខ្នងនៃសង្គមជាតិ។ ការអំពាវនានេះធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៤ ទិវាពិភពលោកប្រយុទ្ធប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ដើម្បីការពារសិទ្ធកុមារ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការបង្ការ និងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ការជួយគាំទ្រដល់កុមារងាយរងគ្រោះពីការគំរាមកំហែង កេងប្រវ័ញ្ច និងការរំលោភបំពាននានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្ដិភាព។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងសម្បទាខេត្ត បានឱ្យដឹងថា រយៈពេល៦ខែកន្លងមកនេះ ក្រុមការងារបានជួយសង្រ្គោះជនរងគ្រោះករណីអំពើជួញដូរ៣៨នាក់ ក្នុងនោះជនរងគ្រោះទទួលបានការស្ដានីតិសម្បទាតាមរយៈអង្គការដៃគូចំនួន៣០នាក់ និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពានផ្សេងៗទទួលបានសេវាគាំទ្រនៅតាមសហគមន៍ចំនួន១៩នាក់ តាមរយៈ មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី និងអង្គការដៃគូ។ លើសពីនេះ មណ្ឌលថែទាំជំនួសចំពោះកុមារមានចំនួន ២៩មណ្ឌល សរុប៥៣៧នាក់ ស្រី២៨៥នាក់៕




ដោយ៖ គឿន វេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


