Connect with us

ព័ត៌មានអន្ដរជាតិ

សង្រ្គាមពាណិជ្ជកម្មកាណាដា-អាមេរិក កើនកម្ដៅជាថ្មី ដោយ ត្រាំ កាត់ផ្ដាច់ការចរចាពន្ធ

បានផុស

នៅ

សង្រ្គាមពាណិជ្ជកម្មកាណាដា-សហរដ្ឋអាមេរិក​កំពុងកើនកម្ដៅជាថ្មី ដោយ​ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បាន​កាត់ផ្ដាច់ការចរចាពន្ធជាមួយកាណាដា ក្រោយប្រទេសនេះចេញគោលនយោបាយពន្ធដោយកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិវត្តចុងក្រោយនេះ កំពុងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា វិលទៅរកភាពវឹកវរជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈដោយ​មាន​កិច្ចសន្ទនាគ្នា រួមទាំងអំឡុងកិច្ចប្រជុំប្រទេស G7 នៅកាណាដា កាលពីពាក់កណ្ដាលខែ ដែលលោក​ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក​ Mark Carney បាន​ព្រម​ព្រៀងគ្នា​បញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីមួយក្នុងរយៈពេល ៣០ ថ្ងៃ។

លោក ត្រាំ បានសរសេរនៅលើ​បណ្ដាញសង្គម Truth Social ថា ការកំណត់ពន្ធរបស់កាណាដាលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក គឺជា «ការវាយប្រហារពេញទីដោយ​ផ្ទាល់ លើប្រទេសរបស់យើង» ខណៈលោកហៅកាណាដា ថាជាប្រទេសដែលពិបាក​ធ្វើពាណិជ្ជកម្មជាមួយគ្នា។

លោកបន្តយ៉ាងដូច្នេះថា៖ «ដោយផ្អែកលើពន្ធដ៏ធ្ងន់ធ្ងរនេះ យើងបញ្ចប់ការពិភាក្សាទាំងអស់ស្តីពីពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដោយចូលជាធរមាន​ភ្លាមៗ។ យើងនឹងឱ្យកាណាដា​ដឹងថាពីអត្រាពន្ធគយដែលពួកគេត្រូវចំណាយដើម្បីធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់»។ លោក ត្រាំ ថា ការចរចាជាមួយកាណាដានឹង​បន្តឡើងវិញ លុះត្រាតែកាណាដាកែតម្រូវបញ្ហានេះ។

គួរគូសបញ្ជាក់ថា កាណាដាគ្រោង​នឹងចាប់ផ្តើមអនុវត្ថនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នូវពន្ធលើសេវាកម្មឌីជីថលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា​ Amazon, Meta, Google និង Apple ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត។
គោលនយោបាយពន្ធកាណាដានេះ គឺកំណត់ប្រមូល ៣ ភាគរយ នៃប្រាក់ចំណូលពីសេវាកម្មឌីជីថលដែលក្រុមហ៊ុនទាំងនោះរកបានពីអ្នកប្រើប្រាស់កាណាដាលើសពី ២០​ លានដុល្លារ/ឆ្នាំ ហើយការទូទាត់នឹង​ចាប់ផ្ដើមពីពេលវេលាឆ្នាំ ២០២២។

មែនទែនទៅ កាណាដាគឺជាដៃគូពាណិជ្ជកម្មធំទី២ របស់សហរដ្ឋអាមេរិកបន្ទាប់ពីម៉ិកស៊ិក និងជាអ្នកទិញធំបំផុតនៃការនាំចេញរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះនាំចូលទំនិញពីអាមេរិក​ប្រមាណ ៣៤៩,៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន និងបាន​នាំចេញទៅវិញ​ប្រមាណ ៤១២,៧ ប៊ីលាន​ដុល្លារ។

ជុំវិញការផ្លាស់ប្ដូរចុងក្រោយរបស់ ត្រាំ ការិយាល័យរបស់លោក​ Carney បានឆ្លើយតបថា៖ «រដ្ឋាភិបាលកាណាដា នឹងបន្តចូលរួមក្នុងការចរចាដ៏ស្មុគស្មាញទាំងនេះជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ល្អបំផុតសម្រាប់កម្មករ និងអាជីវកម្មកាណាដា»។

គួររំឭកផងដែរថា សហរដ្ឋអាមេរិក និងកាណាដា បាន​ធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្ម ក្រោយលោក ត្រាំ ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីកាណាដា បន្ទាប់ពីលោកឡើងកាន់អំណាច​។ កាណាដា ដែលប្រកាន់ជំហរចរចាផងដែរនេះ ក៏បាន​ដាក់ពន្ធលើទំនិញអាមេរិកដូចគ្នា ដើម្បីជាការសងសឹក។ ខណៈឥឡូវពន្ធអត្រាខ្ពស់នេះត្រូវបាន​ពន្យារពេលអនុវត្ត ភាពតានតឹងពាណិជ្ជកម្មនៅតែបន្តកើតមាន ខណៈការចរចាកំពុងដំណើរការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

សង្រ្គាមពាណិជ្ជកម្មកាណាដា-អាមេរិក កើនកម្ដៅជាថ្មី ដោយ ត្រាំ កាត់ផ្ដាច់ការចរចាពន្ធ

កីឡា២ នាទីutes មុន

តោះ​ទៅ​ទស្សនា!​ ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ល្អ​មើល​ហើយ​ជក់ចិត្ត​

ព័ត៌មានជាតិ២ នាទីutes មុន

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ក្នុងសប្ដាហ៍ក្រោយ

ព័ត៌មានជាតិ៧ នាទីutes មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម១៤ នាទីutes មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម