ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសថា ការបោះជំហានទៅឈានរក ICJ ព្រោះភាពអសកម្មរបស់ថៃក្នុងយន្តការ JBC
ឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន បានលើកឡើងថាថៃគ្មានជំហរក្នុងការចរចារគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) លើតំបន់ទាំង៤ដែលកម្ពុជាបានដាក់ប្ដឹងទៅ ICJ នោះទេ។ ការលើកឡើងដូច្នេះដោយលោកថា ថៃអសកម្មសម្រាប់យន្តការ JBC ទោះបីជាមានការអញ្ជើញជាច្រើនលើកសម្រាប់កិច្ចសន្ទនាលើតំបន់នេះពីភាគីកម្ពុជាក៏ដោយ។

ថ្លែងប្រាប់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្ររបស់ជប៉ុនលោក NAGASHIMA Akihisa កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាគឺជាអ្នកចង់ប្រើយន្តការ JBC ក្នុងការដោះស្រាយតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ៣ បំផុត តែភាគីថៃទៅវិញទេដែលអសកម្មបើទោះបីកម្ពុជាបានអញ្ជើញជាច្រើនលើកទៅថៃដើម្បីចរចារដោះស្រាយរឿងនេះក្ដី។
ក្នុងខ្លឹមសារជំនួបដែលផ្ដល់ឱ្យអ្នកសារព័ត៌មាន ក្រសួងការបរទេសបានសរសេរថា៖ «ជំហររឹងមាំរបស់កម្ពុជាក្នុងការនាំយកតំបន់ក្ដៅទាំងបួន (តាមាន់តូច តាមាន់ធំ តាក្របី និងមុំបី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីភាពអសកម្មរបស់ភាគីថៃជាយូរមកហើយ សម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោល (JBC) ទោះបីជាមានការអញ្ជើញជាច្រើនលើក សម្រាប់កិច្ចសន្ទនាពីសំណាក់ភាគីកម្ពុជាយ៉ាងណាក៏ដោយ»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងបន្ថែមផងដែរថា អ្វីដែលកាន់ធ្ងន់ទៀតនោះគឺថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដែលត្រូវឱ្យកម្ពុជាមានវិធានការឆ្លើយតប។

កម្ពុជានិងថៃទើបតែរៀបចំកិច្ចប្រជុំ JBC លើកទី៦ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅបន្ទាប់ពីខកខានជួបគ្នាដល់ទៅ១២ឆ្នាំ។ ការជួបគ្នានេះគឺបន្ទាប់ពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោយមករដ្ឋមន្ត្រីការបរទេសថៃបានស្នើមកកម្ពុជាដើម្បីប្រជុំ JBC ឡើងវិញ ខណៈកម្ពុជាបានប្រកាសថានឹងយកករណីជម្លោះរាំរ៉ៃតំបន់ទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីសម្រេចសេចក្ដី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


