ព័ត៌មានជាតិ
ខេត្តស្វាយរៀងបើកយុទ្ធនាចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ជូនគណៈអភិបាលខេត្ត
ស្វាយរៀង ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ខេត្តស្វាយរៀង រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ។ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ស្ថិតនៅសាលប្រជុំធំអគា”ឃ”សាលាខេត្ត។

សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរគូ និងដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត។

សូមបញ្ជាក់ផងដែរថា ទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំមានទីតាំងដូចជា ទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ៕
រូបភាពនិងអត្ថបទ ដោយ ៖ ភក្ដី























-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


