ព័ត៌មានជាតិ
៦ខែឆ្នាំ២០២៥ កម្ពុជាបណ្ដេញចេញជនបរទេសជិត ៥ពាន់នាក់ មាន៨៨សញ្ជាតិ
អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើសចេញពីប្រទេសជិត៥ពាន់នាក់ មាន៨៨សញ្ជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥។ អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានបណ្ដេញចេញនេះគឺដោយសារលួចឆ្លងដែន និងធ្វើការដោយខុសច្បាប់ ដែលភាគច្រើនពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា ចំនួននេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ គឺមានការកើនឡើង។ ការកើនឡើងនេះ គឺពាក់ព័ន្ធនឹងជនបរទេសមួយចំនួន ដែលមកធ្វើការខុសច្បាប់ ស្នាក់នៅខុសច្បាប់ និងលួចជ្រៀតចូលក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ រួមទាំងពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
៦ខែ ឆ្នាំ២០២៥នេះដូចគ្នា ប្រជាពលរដ្ឋខ្មែរចំនួនជាង៥ពាន់នាក់ ក៏ត្រូវបានអាជ្ញាធរបរទេសបានចាប់បញ្ជូនមកឱ្យកម្ពុជាវិញផងដែរដែលបានប្រព្រឹត្តបទល្មើសនៅតាមបណ្ដាប្រទេសមួយចំនួន។ ក្នុងករណីនេះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ គឺមានប្រមាណ១៨០នាក់ គឺជាស្ត្រីខ្មែរ ដែលត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកពីប្រទេសចិន ដោយសារការចាញ់បោកមេខ្យល់ ក្រោមរូបភាពទៅរៀបការ។

ជាមួយគ្នានេះ មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលប្រចាំការតាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់។

ឧត្តមសេនីយ៍ឯក សុខ វាសនា ថា ជនរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជនបរទេស បានធ្វើឡើងជាក្រុមៗ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


