ព័ត៌មានជាតិ
កម្ពុជាមានជំងឺគ្រុនចាញ់ជាង១០ករណី និងគ្មានអ្នកស្លាប់ ថយចុះជាង៩៤% ក្នុងឆមាសទី១ឆ្នាំ២០២៥
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានករណីជំងឺគ្រុនចាញ់ជាង១០ករណី និងគ្មានអ្នកស្លាប់ ថយចុះ៩៤% បើធៀបទៅនឹងរយៈពេល៦ខែដូចគ្នា ឆ្នាំ២០២៤ ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យនាដំណាច់ឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩កក្តដានេះថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានករណីជំងឺគ្រុនចាញ់ចំនួន១២ករណី និងគ្មានស្លាប់ គឺថយចុះជាង៩៤% តិចជាងឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ២៣៣ករណី ខណៈជំងឺគ្រុនចាញ់គ្មានអ្នកស្លាប់តាំង២០១៨ ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យនាដំណាច់ឆ្នាំនេះ។

លោកវេជ្ជបណ្ឌិត បានបន្តថា «យើងកំពុងស្ថិតលើមាគ៌ារត្រឹមត្រូវសង្ឃឹមថាលុបបំបាត់់បាន។ យើងកំពុងសស្រាក់សស្រាំណាស់ តាមដានស្ថានភាព និងរុករកជំងឺគ្រុនចាញ់»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ប្រទេសកម្ពុជាបានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ហើយយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលកំពុងប្រតិបត្តិនេះ គឺជាត្រីវិស័យដ៏ត្រឹមត្រូវ ដែលសមស្របតាមយុទ្ធសាស្រ្តតំបន់ និងសកលលោក។ ការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមការយន្តការសម្របសម្រួលអភិបាលកិច្ចតម្រង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ គឺជំងឺគ្រុនចាញ់កំពុងឆ្ពោះទៅសូន្យករណីនៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្រ្តទូទាំងប្រទេសនាដំណាច់ឆ្នាំ២០២៥ ដែលជាគោលដៅចុងក្រោយ។

លោកវេជ្ជបណ្ឌិត បានរំលឹកថា មុនពេលមានយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ករណីជំងឺគ្រុនចាញ់រាយការណ៍មានជិត ២០ម៉ឺនករណី ក្នុងមួយឆ្នាំ (ជាមធ្យមមាន ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ) និងស្លាប់ ៧០០ – ៨០០ នាក់ក្នុងមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះ គឺដោយសារការបន្ថែមវិធីសាស្ត្រ និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជា នៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរី និងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះ ការមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយសារមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋានអង្គការដៃគូពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ទើបបានធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គនោះ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


