ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅតិចសាស់៖ មនុស្សស្លាប់កើនដល់១១១នាក់ និង១៧២នាក់កំពុងបាត់ខ្លួន
យោងតាមតួលេខចុងក្រោយគិតត្រឹមព្រឹកថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ មនុស្សចំនួន១១១នាក់ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏កាចសាហាវនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខណៈ១៧២នាក់កំពុងបាត់ខ្លួន។

ទឹកជំនន់នេះបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុកដែលជាចំហាយព្យុះត្រូពិក Barry ដោយនៅតំបន់ខ្លះ ភ្លៀងធ្លាក់មានកម្រិតពី២៥ទៅ៥០សង់ទីម៉ែត្រឯណោះក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង ដែលបណ្តាលឲ្យទឹកទន្លេ Guadalupe ហក់ឡើងយ៉ាងលឿន ឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន។
កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺតំបន់ Kerr ដោយបើយោងតាមអភិបាលរដ្ឋតិចសាស់លោក Greg Abbott បានឲ្យដឹងថា គ្រាន់តែនៅទីនោះ មានមនុស្សបាត់ខ្លួនរហូតដល់ទៅ១៦១នាក់។

ក្រុមជួយសង្គ្រោះនិងរុករក កំពុងបន្តប្រតិបត្តិការនៅតាមតំបន់ដែលរងផលប៉ះពាល់ ខណៈក្រុមមន្ត្រីព្រមានថា ចំនួនមនុស្សស្លាប់អាចហក់ឡើងបន្តទៀត ព្រោះនៅមានមនុស្សច្រើននាក់បាត់ខ្លួន។
ក្នុងចំណោមអ្នកស្លាប់ នៅតំបន់ Kerr មានមនុស្សបាត់បង់ជីវិតចំនួន ៨៧នាក់, Kendall ៨នាក់, Travis ៧នាក់, Burnet ៥នាក់, Williamson ៣នាក់ និង Tom Green ១នាក់។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍ទឹកជំនន់សម្លាប់មនុស្សច្រើនបំផុតនៅរដ្ឋតិចសាស់ ក្នុងរយៈពេលជាង១០០ឆ្នាំ។ នៅខែកញ្ញាឆ្នាំ ១៩២១ ភ្លៀងធ្លាក់កម្រិត១០០សង់ទីម៉ែត្រ ត្រឹមរយៈពេលប្រហែល៣៦ម៉ោង បានបណ្តាលឲ្យមានមនុស្សស្លាប់ ២១៥នាក់ក្នុងតំបន់ San Antonio៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់កើនលើស១០០នាក់ ក្នុងគ្រោះទឹកជំនន់ដ៏សាហាវ នៅរដ្ឋ តិចសាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


