ព័ត៌មានជាតិ
សត្វផ្សោត និងពូជត្រីកម្រជាង ២០ ប្រភេទកំពុងត្រូវបានធ្វើការការពារ និងអភិរក្សក្នុងខេត្តក្រចេះ
ក្រៅពីការងារអភិរក្សសត្វផ្សោតជារតនៈសម្បត្តិត្រីទឹកសាប ពូជត្រីកម្រដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាសាណាក់ជាង ២០ ប្រភេទទៀត ត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះកំពុងធ្វើការការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជនផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផលមានឆ្មាំទន្លេនៅតាមដងទន្លេចំនួន ៤៤ រូប ចែកចេញជា ១១ ប៉ុស្ដិ៍ ដើម្បីការពារថែរក្សាផ្សោត និងត្រីមេពូជ។ ត្រីមេពូជដែលកំពុងត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ដោយយោងទៅលើអនុក្រិតលេខ ១២៣ របស់រាជរដ្ឋាភិបាល គឺមាន ២៩ ប្រភេទ ហើយនៅអាងទន្លេមេគង្គសព្វថ្ងៃមានត្រីពូជប្រមាណជាង ១០០ ប្រភេទ។

ជាក់ស្ដែង ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានខិតខំធ្វើការគ្រប់គ្រងតាមដងទន្លេមេគង្គ ក្នុងការទប់ស្កាត់បទល្មើសនេសាទ ក្រៅពីការទប់ស្កាត់បទល្មើសជាមួយឆ្មាំទន្លេ ហើយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងពាក់ព័ន្ធ។
នាពេលកន្លងទៅថ្មីៗនេះ ខណ្ឌរដ្ឋបាលជលផលបានលែងត្រីចម្រុះចំនួន ៥ ម៉ឺនក្បាល និងត្រីមេពូជ ចំនួន ៥០ គីឡូក្រាម ចូលទៅក្នុងអាងទំនប់ធម្មជាតិនៅទំនប់ប៉ាក់ ភូមិកែងប្រាសាទ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាសហគមន៍ បញ្ជៀសកុំឱ្យទៅនេសាទនៅតាមដងទន្លេ ចាប់ត្រីពូជខុសច្បាប់។ ដូច្នេះការធ្វើការនេសាទជាលក្ខណៈគ្រួសារនៅកន្លែងដែនសហគមន៍នេសាទនេះ ដើម្បីបានផលត្រីយកទៅដោះស្រាយជីវភាពគ្រូសារប្រចាំថ្ងៃរបស់ពលរដ្ឋ។



លោកនាយខណ្ឌបានបន្តថា ផែនការបន្តខណ្ឌរដ្ឋបាលជលផលនឹងខិតខំប្រឹងប្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងបីប្រភេទ ដើម្បីធ្វើការគ្រប់គ្រងការពារនិងអភិរក្សទាំងត្រូមេពូជក៏ដូចជា ជីវចម្រុះជលផលនៅអាងទន្លេមេគង្គ ឬក៏នៅតាមអាង បឹង ព្រែក ដែលកំពុងមាននាពេលបច្ចុប្បន្ន។
ក្នុងនោះដែរ ខណ្ឌរដ្ឋបាលជលផលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យដូចភ្លៀងរលឹម ហើយក្នុងនាមខណ្ឌរដ្ឋបាលជលផល លោកក៏ស្នើដល់ប្រជាពលរដ្ឋធ្វើយ៉ាងណា ចូលរួមថែរក្សាការពារទាំងអស់គ្នា ហើយកុំធ្វើនេសាទនូវឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ ដើម្បីរក្សាធនធានជលផលឱ្យមានការកើនឡើងសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់បងប្អូនផ្ទាល់នៅទីនេះ ក៏ដូចជាអ្នកមកពីឆ្ងាយក្តីឱ្យតែនេសាទលក្ខណៈគ្រួសារ ធ្វើយ៉ាងណាកំឱ្យមានបទល្មើស ព្រោះថារដូវនេះជារដូវបិទនេសាទ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


