ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ចូលរួមប្រជុំពីបញ្ហាពន្ធនាំចូលអាមេរិក ពេលអវត្តមានកូនស្រី
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងប្រឈមការចោទប្រកាន់ទោសព្រហ្មទណ្ឌជុំវិញរឿងក្តីប្រមាថព្រះមហាក្សត្រថៃ នោះ បានបន្តបង្ហាញខ្លួនគ្របដណ្តប់ទិដ្ឋភាពកិច្ចការសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសថៃ នៅមុនតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចលើជោគវាសនានៃតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រនេះ លោក ថាក់ស៊ីន ត្រូវបានសារព័ត៌មានថៃរាយការណ៍ថា បានចូលរួមកិច្ចពិភាក្សាអំពីពន្ធនាំចូលរបស់សហរដ្ឋអាមេរិកជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលចម្រុះថៃដែលដឹកនាំដោយគណបក្សភឿថៃរបស់លោក។
ព័ត៌មាន Khaosod បានរាយការណ៍ថា នៅក្នុងការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានចូលរួមពិភាក្សាជាមួយក្រុមការងាររបស់ប្រទេសថៃ រួមជាមួយនឹងទីប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី អំពីរបៀបដោះស្រាយជាមួយនឹងអត្រាពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយប្រទេសថៃត្រូវបានគិតពន្ធក្នុងអត្រា ៣៦% ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរនៅថ្ងៃទី១ខែសីហា។
លោក ថាក់ស៊ីន បានចូលរួមប្រជុំជាមួយមន្ត្រីកំពូលៗរបស់ប្រទេសថៃ ស្តីពីបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក រួមមាន លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Jatuporn Buruspat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pansak Vinyaratn ប្រធានក្រុមប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានព្យួរតំណែង លោក Jakrapob Penkair អតីតអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ ក្រោយតុលាការធម្មនុញ្ញ បានសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីរបស់កូនស្រីរបស់លោកគឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថាតើលោកស្រីបានបំពានរដ្ឋធម្មនុញ្ញឬអត់ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលថ្ងៃទី១៥ខែមិថុនា ហើយ សំឡេងសន្ទនានោះបានដឹងជាសាធារណៈនៅថ្ងៃទី១៧ខែមិថុនា។
កាលថ្ងៃទី៩ខែកក្កដានេះ លោក ថាក់ស៊ីន បានបង្ហាញមុខជាសាធារណៈដ៏ទូលំទូលាយលើកដំបូង ចាប់តាំងពីកូនស្រីរបស់លោក ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងបណ្តោះអាសន្ន។ នៅក្នុងការបង្ហាញខ្លួនលើកដំបូងនោះ លោក ថាក់ស៊ីន ត្រូវបានរៀបចំវេទិកាឲ្យមានការចោទសួរយ៉ាងទួលំទូលាយ អំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ការទូត និងផែនការអភិវឌ្ឍសេដ្ឋកិច្ចដែលលោកគ្រោងធ្វើសម្រាប់ប្រទេសថៃ។ ទាំងនេះហាក់ដូចជាបើកផ្លូវឲ្យលោកថាក់ស៊ីន បង្កើនឥទ្ធិពលលើប្រជាជនថៃ មុនការសម្រេចរបស់តុលាការកំពូល និង តុលាការធម្មនុញ្ញ ទៅលើសមាជិកក្រុមគ្រួសាររបស់លោក៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


