ព័ត៌មានជាតិ
ក្រសួងការងារ អបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយ៉ាងអធិកអធម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ការចុះបញ្ជីនេះគឺជាការបញ្ជាក់ឱ្យឃើញថា អង្គការអន្តរជាតិ ក៏ដូចជាមនុស្សជាតិទាំងមូលបានទទួលស្គាល់នូវអ្វីជាសោនាដកម្ម ដែលបានកើតមាននៅកម្ពុជា ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដោយសារថ្ងៃ៧ មករា របបនោះ ត្រូវបានដួលរលំហើយជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍជាតិរបស់យើងក៏មានចាប់ផ្តើមឡើងជាថ្មី។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ «តាមរយៈការឆ្លងកាត់នៃបទពិសោធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងកសាងនូវសន្តិភាពដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដើម្បីធ្វើឱ្យប្រទេសរបស់យើងមានការផ្សះផ្សា មានការរួបរួម និងនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសរបស់យើងនៅឆ្នាំ១៩៩៨»។
សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានរាប់បញ្ចូលទីតាំងចំនួន៣ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកាលបរិច្ឆេទនៃការចងចាំជាប្រវត្តិសាស្ត្រ និងសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។

គួររំលឹកផងដែរ ការចុះបញ្ជីនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត ភ្លឺថ្លា បានបន្តដឹកនាំ ផ្តល់យោបល់ និងណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រាប់បន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។

ជាថ្មីម្តងទៀត លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវអំណរសាទរ មោទនភាព និងសូមរំលឹកគុណដល់វីរភាពដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំនូវការរួបរួមការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតក សម្រាប់កូនចៅជំនាន់ក្រោយក្នុងការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


