Connect with us

ព័ត៌មានជាតិ

គ្រោង​រៀបចំ​ការបោះឆ្នោត ជ្រើស​​​រើស​ក្រុមប្រឹក្សា​ក្រុង​បូក​​គោ នាពេល​ឆាប់ៗ​ខាងមុខ​

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា យោង​មាត្រា​៧៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ច្បាប់​ស្តីពី​វិសោធនកម្ម នៃ​ច្បាប់​នេះ ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បង្កើត​ថ្មី ត្រូវធ្វើឡើង​ក្នុង​រយៈពេល​យ៉ាងយូរ​២៤០​ថ្ងៃ បន្ទាប់ពី​ការបង្កើត​ខេត្ត ក្រុង ស្រុក ខណ្ឌ​នោះ ចំណែក​សម្រាប់​ក្រុង​បូកគោ នៃ​ខេត្តកំពត ដែល​ទើប​បង្កើត​ថ្មី​នេះ គ​.​ជ​.​ប ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ តាម​កាល​បរិ​ចេ្ឆ​ទ ដែល​កំណត់ដោយ​នាយករដ្ឋមន្ត្រី តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក សោម សូ​រី​ដា នៅ​ចំពោះមុខ គ​.​ជ​.​ប ត្រូវ​ត្រៀម​រៀបចំ​ការងារ​ជាច្រើន​មានដូចជា ការរៀបចំ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដែល​ទើប​បង្កើត​ថ្មី​នេះ​។​

សូមបញ្ជាក់ថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ​៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ស្ដីពី​ការបង្កើត​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដែល​ក្រុង​នេះ​មាន​សង្កាត់​ចំនួន​៣ គឺ សង្កាត់​បឹង​ទូក សង្កាត់​កោះ​តូច និង​សង្កាត់​ព្រែក​ត្នោត​។​

យោងតាម​មាត្រា​១៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​វិសោធនកម្ម នៃ​ច្បាប់​នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមាន​ក្រុមប្រឹក្សា​របស់ខ្លួន ដែល​ត្រូវបាន​ជ្រើសរើស​ឡើង តាម​ការបោះឆ្នោត​អសកល ស្របតាម​នីតិវិធី​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ដែល​ហៅ​កាត់​ថា “​ក្រុមប្រឹក្សា​” ៕

អត្ថបទ ៖ កោះ​កែវ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម