Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង យកអំណោយជូនកងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ នៅខេត្តឧត្ដរមានជ័យ

បានផុស

នៅ

កាលព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីតបស្នងចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់កងទ័ព រដ្ឋបាលខេត្តស្វាយរៀងបាននាំមកនូវជំនួយឧបត្ថម្ភមួយចំនួនជាថវិកា និងសម្ភារៈ របស់រដ្ឋបាលខេត្ត និងទទួលបានពីការចូលរួមចំណែកពីថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសប្បុរសជននានា នៃខេត្តស្វាយរៀង សម្រាប់ផ្ដល់ជូនកងទ័ពរួមមាន ថវិកា ជាលុយរៀលចំនួន ២១៥.៣៥០.០០០រៀល និងដុល្លារ ចំនួន ៣៤.៧៣៧ដុល្លារ, អង្ករ ១០តោន, មីជាតិ ៦០កេស, មីខ្លាឃ្មុំ ២២កេស, ត្រីខ សំពៅ(ខ្មែរ) ២០កេស, ទឹកស៊ីអ៊ីវ ៥០យួរ, ថ្នាំពេទ្យ ២៥០ប្រអប់, ប្រេងកូឡា ១០០ឡូ, សៀង ៥០០គីឡូ, ទឹកបរិសុទ្ធ  ១០០កេស, អង្រឹងប៉ារ៉ា ១៥០អង្រឹង, ភួយកម្ញី ២០០ភួយ, កន្ទេល ១០០កន្ទេល, ក្រម៉ាលេខ១ ២០០ក្រម៉ា និងជ្រក់ត្រសក់ ៣០គីឡូ។

ពិធីនេះ មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤, ឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្រតិភូខេត្តស្វាយរៀង ជាច្រេីនរូបទៀត។

អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ ហើយយើងខ្ញុំ ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តស្វាយរៀង និងត្រូវបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខបងប្អូនយើងនៅថ្ងៃនេះ។

លោកបានកោតសសេីរចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

លោក ប៉េង​ ពោធិ៍សា ស្នេីដល់នាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ឆ្លើយតបនឹងការបំពានជាយថាហេតុនានាពីសំណាក់សត្រូវឈ្លានពាន និងសូមបងប្អូនកម្លាំងយើងបន្តការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ដើម្បីប្រទេសជាតិយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ។ ជាមួយនេះ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយបងប្អូនកងទ័ពយើង ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា និងគ្រប់កាលៈ ទេសៈទាំងអស់ ក្នុងបុព្វហេតុ “ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា”៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម