Connect with us

ព័ត៌មានជាតិ

កម្ពុជា​បង្កើត​ក្រុម​​សម្របសម្រួលជាមួយអ្នក​អង្កេត​ការណ៍លើ​បទឈប់បាញ់បង្ហាញពី​ឆន្ទៈចំពោះ​សន្ដិភាព

បានផុស

នៅ

កម្ពុជាបាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្របសម្រួលជាមួយ​អ្នក​អង្កេត​ការណ៍​អន្តរជាតិលើ​បទឈប់បាញ់ដែល​បានបង្ហាញនូវ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្តកិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​១ ខែ​កក្កដា ដើម្បី​សម្របសម្រួល​ជាមួយក្រុម​​អ្នក​អង្កេត​ការណ៍​ដែល​ដឹក​នាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី។ សមាសភាព​នៃ​ក្រុម​សម្របសម្រួល​នេះ​ដឹក​នាំ​ដោយប្រធាន​មួយរូប​គឺ​​រដ្ឋមន្រ្តីការពារជាតិ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក គង់ ភោគ និងរដ្ឋលេខាធិការក្រសួងការពារជាតិលោក រ៉ាត់ ដារ៉ារ័ត្ន ជាអនុប្រធាន ព្រមទាំងថ្នាក់​ដឹក​នាំ​ក្រសួងស្ថាប័ន​សំខាន់ៗពាក់ព័ន្ធមួយ​ចំនួន​ទៀតផងដែរ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា​ក្រុមការងារ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​បំពេញ​ភារកិច្ច​របស់​ក្រុម​អ្នក​សង្កេត​ការណ៍មក​ផ្ទៀង​ផ្ទាត់ និង​ការ​អនុវត្តន៍​បទ​ឈប់​បាញ់​។

បន្ទាប់ពី​មាន​បទ​ឈប់​បាញ់រវាង​កម្ពុជា និង​ថៃ។ ​អាស៊ាន​បានបង្កើតក្រុមអ្នក​អង្កេតការណ៍អន្តរកាលមួយ ដែល​មាន​ប្រទេស​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ដើម្បី​ចុះ​ពិនិត្យ​តំបន់​រង​ផល​ប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​យោធាកម្ពុជា និង​យោធាថៃ។ កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា កន្លង​ទៅ​ក្រុម​អ្នក​អង្កេត​ការណ៍​នេះ​បាន​ពិភាក្សាជាមួយ​មេបញ្ជាការភូមិភាគ៤ និង​បានចុះ​ពិនិត្យតំបន់​រងផល​ប៉ះពាល់​ពី​ការ​ទម្លាក់​គ្រាប់​បែក​ពី​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម