ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា នាំយកអំណោយសប្បុរសជនចែកជូនដល់កងទ័ពជួរមុខ
លោកអភិបាលរងខណ្ឌ ៧ មករា បានដឹកនាំប្រតិភូសាលាខណ្ឌ នាំយកអំណោយដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅចែកជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅខាងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ប្រតិភូខណ្ឌ ៧ មករា ដឹកនាំដោយលោក កេត ឧត្តម អភិបាលរងខណ្ឌ ៧ មករា ដែលជាអ្នកតំណាងឲ្យលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បាននាំយកអំណោយសប្បុរសធម៌ពីសប្បុរសជន ចែកជូនដល់កងទ័ពជួរមុខ កម្លាំងកងពលតូចអន្តរាគមន៍លេខ ៣៩៣ ស្ថិតនៅក្នុងភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរ លោក កេត ឧត្តម បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ និងផ្ញើសារសួរសុខទុក្ខពីលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ជូនដល់ កងកម្លាំង វីរកងទ័ពជួរមុខទាំងអស់ សូមជូនពរឲ្យកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ កម្លាំងរឹងមាំ មានទឹកចិត្តក្លាហាន ដើម្បីបន្តបម្រើភារកិច្ចការពារព្រំដែនជាតិ ឈ្នះមារសត្រូវ ដោយជោគជ័យ និងសុវត្ថិភាពពេញលេញ។

សកម្មភាពនេះ គឺជាការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខណ្ឌ ៧ មករា និងរដ្ឋបាលខណ្ឌទួលគោក ដែលបានសហការគ្នានាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ ជួយដល់វីរកងទ័ពជួរមុខ ដើម្បីលើកទឹកចិត្តកងកម្លាំងដ៏អង់អាចក្លាហាន ពលីជីវិតការពារដែនអធិបតេយ្យភាពកម្ពុជា៕
អត្ថបទ ៖ ម៉េង





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


