ព័ត៌មានជាតិ
កម្ពុជាប្រាប់ថៃឱ្យគោរពនូវសំដីរបស់ខ្លួនចំពោះបទឈប់បាញ់
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានប្រាប់ទៅប្រទេសថៃឱ្យគោរពនូវការសន្យារបស់ខ្លួនចំពោះបទឈប់បាញ់ ត្រូវបញ្ឈប់ការបង្ករឿងផ្នែកយោធា និងសកម្មភាពឯកតោភាគីដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខធ្វើឱ្យស្ថានភាពតានតឹងបន្ថែមទៀត។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានបញ្ជាក់ថាកម្ពុជាជាប្រទេសគោរពនូវច្បាប់ និងបទដ្ឋានច្បាប់អន្តរជាតិ និងបំពេញបានយ៉ាងពេញលេញចំពោះបទឈប់បាញ់ ដែលខុសពីថៃដែលបង្ករឿងផ្នែកយោធាជាបន្តបន្ទាប់មកលើកម្ពុជាក្រោយបទឈប់បាញ់។
លោកបន្ថែមថា៖ «សូមធ្វើឱ្យមានភាពស៊ីគ្នារវាងការប្រកាសជាសាធារណៈនៃការតាំងចិត្តរបស់ខ្លួនចំពោះសន្ដិភាពជាមួយនឹងសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តដោយសុទ្ធចិត្តនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ សូមឱ្យជៀសវាងនូវការធ្វើឱ្យមានភាពតានតឹងថែមទៀត ហើយនឹងការផ្សាយព័ត៌មានមិនពិតដែលគំរាមកំហែងដល់សន្ដិសុខដ៏ផុយស្រួលហើយនឹងស្ថេរភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ»។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាគឺបន្ទាប់ពីថៃបានព្យាយាមបង្ករឿងជាបន្តបន្ទាប់តាមខ្សែបន្ទាត់ព្រំដែនបន្ទាប់ពីមានបទឈប់បាញ់។ ព្រឹត្តិការណ៍ចុងក្រោយគឺការចូលមករាយបន្លាលួសនៅច្រកព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ ទឹកដីកម្ពុជាកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលជាសកម្មភាពបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរ។

នៅមិនទាន់មានព័ត៌មានបន្ថែមយ៉ាងណាទេចំពោះស្ថានភាពច្រកអានសេះ ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ថានឹងធ្វើការផ្ដល់ព័ត៌មាននៅក្នុងសន្នីសិទសារព័ត៌មានពេលក្រោយ។
ជម្លោះប្រដាប់អាយុរយៈពេល៥ថ្ងៃរវាងកម្ពុជានិងថៃបណ្ដាលឱ្យមានទាហានស្លាប់ និងរបួសជាច្រើននាក់ ដែលផ្ដើមចេញពីការឈ្លានពានរបស់ថៃនៅប្រាសាទតាមាន់ធំដោយបានរាយបន្លាលួស និងបាញ់ប្រហារមកលើទាហានខ្មែរមុន។ ជម្លោះនេះបានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី២៨ បន្ទាប់ពីមានការជួបគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ ក្រោមការសម្របសម្រួលដោយម៉ាឡេស៊ី ដោយផ្ដួចផ្ដើមគំនិតដោយសហរដ្ឋអាមេរិក និងតាមដានដោយប្រទេសចិន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


