ព័ត៌មានជាតិ
ពលករខ្មែរសម្រុកចូលមកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងកើនជិត ១៥ មុឺននាក់
លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិតតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២៥ ក្រោយពីមានបទឈប់បាញ់រយះពេល ៧ ថ្ងៃ មានពលករខ្មែរធ្វើការនៅ ប្រទេសថៃ និងបានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង មានចំនួនជាង ១៤២ ៥០០នាក់ ក្នុងនោះមានស្រ្តីជាង ៦ ម៉ឺននាក់។
បន្ថែមពីនេះប្រភពពីអាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមម៉ោង ១២:៣០ នាទីថ្ងៃទី ៥ ខែសីហានេះ អាជ្ញាធរបានផ្តល់តួលេខបឋមថា មានពលករខ្មែរប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត ត្រៀមចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ហើយអាជ្ញាធរកំពុងឈរចាំទទួលនៅមាត់ច្រកខាងកម្ពុជា។

ពលករដែលបានត្រឡប់មកស្រុកកំណើតវិញ បានបង្ហើបឲ្យដឹងប្រហាក់ប្រហែលគ្នាថា មានពលករដែលនៅធ្វើការងារនៅតាមកន្លែងផ្សេងៗគ្នាជាច្រើនទៀតចង់ត្រឡប់មកស្រុកកំណើតវិញ តែត្រូវបានថៅកែថៃមួយចំនួនបានដាក់សម្ពាធ មិនឲ្យដើរចេញពីកន្លែងធ្វើការឬបន្ទប់ស្នាក់នៅ រួមទាំងមានការគំរាមកំហែងផ្សេងៗទៀត មានដូចជាមិនបើកប្រាក់ខែ ខណះដែលពលករព្យាយាមសុំឈប់ពីការងារ ក្នុងនោះក៏បានរឹតត្បិតការនិយាយស្តីផងដែរ។


ករណីដែលបានកើតឡើងបែបនេះ គឺស្របទៅការអង្កេតពីក្រសួងការងារ ដែលបានរកឃើញករណីនេះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ថាមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជាការគំរាមមិនផ្តល់ប្រាក់ខែ ដើម្បីបង្ខំឲ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ក៏ត្រូវបានបិទសិទ្ធិបញ្ចេញមតិរបស់ពលករផងជាដើម ធ្វើឲ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ និងភ័យខ្លាចរងនូវអំពើហិង្សានានា តាមរយះការរើសអើងជាដើម។
បើទោះបែបណាមានពលករច្រើនណាស់ ដែលបានសម្រុកត្រឡប់មកស្រុកកំណើតវិញ តាមច្រកដូង ក្នុង ស្រុកកំរៀង នៃខេត្តបាត់ដំបង ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ និងក្រោយមានបទឈប់បាញ់រវាងកងទ័ពថៃនិងកម្ពុជា នៅតាមព្រំដែន។ ហើយនៅថ្ងៃទី ៥ ខែសីហានេះ ពលករខ្មែរក៏នៅតែបន្តសម្រុកត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀងយ៉ាងច្រើនផងដែរ ខណះកាលពីថ្ងៃទី ៤ ខែសីហាម្សិលមិញមានចំនួនយ៉ាងហោចជិត ៣ មុឺននាក់៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


