ព័ត៌មានជាតិ
ត្រឹមថ្ងៃទី០៥ខែសីហា នេះ រដ្ឋបាល រាជធានី ទទួលថវិកាពីសប្បុរសជនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារ
គិត ត្រឹម ម៉ោង ១៧:៣០នាទីនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នេះ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួលថវិកាពីសប្បុរសជននៅរាជធានីភ្នំពេញចំនួនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត ដើម្បីយកទៅ បែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀស សឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងថា គិត ត្រឹម ម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាននឹងកំពុងបន្តទទួល នូវការបរិច្ចាគពីសប្បុរសជន សរុប១.២៦៤.៣៤២.៦៨៩ រៀលនិង ៣៧៥.៦៩៧,០០ ដុល្លារ អាមេរិក ព្រមទាំង សម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។

សម្រាប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅបន្តរងចាំទទួលអំណោយពីសប្បុរសជននៅសាលារាជធានីភ្នំពេញ ។

ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជាជនភៀសខ្លួនភ្លាមៗតាមដែលអាចធ្វើបាន៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


